ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបានបេីករថយន្តក្នុងល្បឿនលឿនហើយជ្រុលទៅបុកម៉ូតូម៉ាកBEAT បណ្តាលឱ្យបុរសអ្នកជិះម៉ូតូនេះរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ នៅចំណុចខាងត្បូងផ្សារអូឡាំពិក តាមបណ្តោយផ្លូវលេខ១៩៣ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហេីយរថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបេីក
រថយន្តគេចខ្លួនទាំងជាប់ម៉ូតូនៅខាងក្រោមរថយន្តរហូតទៅដល់ខាងលិចវត្តមហាមន្ត្រីក៏របូតម៉ូតូ ចំណែករថយន្តបង្កហេតុនៅតែព្យាយាមបេីករត់រហូតទៅដល់ភ្លើងស្តុបវត្តមហាមន្ត្រី ផ្លូវព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ក៏បន្តជ្រុលទៅបុកហាងលក់ម៉ូតូមួយកន្លែងទៀតទេីបគាបជាប់ទៅមុខលែងរួច។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញបុរសរងគ្រោះជិះម៉ូតូម៉ាកBeat ពណ៌សលាយខ្មៅ ពាក់ស្លាកលេខកណ្តាល1AC-4483 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៩៣ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសជនជាតិចិន
ម្នាក់បេីករថយន្តម៉ាស្តា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AY-2019 ធ្វេីដំណេីរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។
ប្រភពដដែលបានបន្តថា ភ្លាមនោះរថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេគឺព្យាយាមបេីកគេចខ្លួនទាំងជាប់ម៉ូតូនៅខាងក្រោមរថយន្តអូសជាច្រេីនមែត្រទេីប
របូត រួចបន្តគេចខ្លួនទៀតរហូតទៅដល់ភ្លើងស្តុបវត្តមហាមន្ត្រីតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ក៏ជ្រុលទៅបុកចូលហាងលក់ម៉ូតូមួយកន្លែងទៀតបណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទេីបគាបជាប់ទៅមុខលែងរួច។ ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនម្ចាស់រថយន្តបង្កហេតុជាបណ្តោះអាសន្ន រួចទាក់ទងទៅជំនាញឱ្យចុះមកធ្វេីការវាស់វែងយកម៉ូតូនិងរថយន្តរួមទាំងម្ចាស់រថយន្តបង្កទៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការដ្ឋាននគរបាលរាជធានីរង់ចាំដោះស្រាយតាមច្បាប់៕
ដោយ៖សុខាសែនជ័យ