ខេត្តព្រះសីហនុ៖ លោក ហេង ប៊ុនទី ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃសៅរ៍ទី០២ ខែតុលា ឆ្នាំ២០២១នេះ បានចាត់តំណាងឱ្យលោក ខៀវ សំណាង ប្រធានក្រុមការងារចុះជួយភូមិ១ ដឹកនាំសមាជិកក្រុមការងារ សហការជាមួយលោក ស៊ុំ សំបូរ ប្រធានភូមិ១ និងអ្នកស្រីថុង សារ៉េម ជំនួយការភូមិ១ នាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ ចំនួន ០១គ្រួសារ ដែលជួបការលំបាកនិងខ្វះខាតក្នុងជីវភាព។
បេីតាមការបញ្ជាក់ពីផេកហ្វេសប៊ុកផ្លូវការរបស់កងរាជអាវុធហត្ថខេត្ត បានបញ្ជាក់បន្ថែមថា អំណោយមនុស្សធម៌ដែលនាំយកមកឱ្យឈ្មោះ កែវ នឿន ភេទស្រី អាយុ៤៤ឆ្នាំ ជាស្រ្តីមេផ្ទះ ( សមាជិក ០៥នាក់ ) មានជំងឺរ៉ាំរ៉ៃ បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយមានកូន និងលោកមេភូមិ១ ជាតំណាងផងដែរ។
ដោយឡែកអំណោយរួមមាន ៖ អង្ករ ចំនួន ០១បាវ ស្មើនឹង ៥០គីឡូក្រាម, មី ០២កេស, ទឹកស៊ីអ៊ីវ ០២យួរ, ថវិកា ២០០.០០០រៀល៕ ដោយ៖សហការី