កងកម្លាំងតាលីបង់៖​ បង្ក្រាបជនចាប់ជំរិតមួយក្រុមចំនួន ០៤នាក់ នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន

ចែករំលែក៖

អន្តរជាតិ​៖​ បើយោងតាមសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​អ្នកនាំពាក្យតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៉ីដ (Zabihullah Mujahid) នៅថ្ងៃសៅរ៍ទី០២​ ខែតុលា​ ឆ្នាំ​២០២១នេះ​ បានអះអាងថា កងកម្លាំងតាលីបង់បង្ក្រាបបានជនចាប់ជំរិតមួយក្រុម ដោយចាប់បានជនសង្ស័យចំនួន ០៤នាក់ នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១។

លោក Zabihullah Mujahid បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម Twitter ថា កងកម្លាំង មូចាហ៉ីឌីន (Mujahideen) របស់អាហ្វហ្កានីស្ថាន បានចាប់ខ្លួនក្រុមចាប់ជំរិតចំនួន ០៤នាក់ បន្ទាប់ពីធ្វើប្រតិបត្តិការនៅតំបន់ សារ៉ាក់ អ៉ី ដូវ៉ាម (Sarak-e-Dowam) ក្នុងទីក្រុងកាប៊ុល»។

គួរបញ្ជាក់ថា​ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន រួមមានស្ត្រី ០២នាក់ និងសាកសពក្មេងស្រីជំទង់ម្នាក់ ដែលត្រូវបានរកឃើញនៅក្នុងផ្ទះរបស់ពួកគេ ក្រោយប្រតិបត្តិការវាយឆ្មក់ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃសុក្រម្សិលមិញនេះ។ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ នាយកដ្ឋានស៊ើបអង្កេត ដើម្បីដំណើរការកំណត់អត្តសញ្ញាណ និងសាកសួរចម្លើយ៕ដោយ​៖ស​ តារា

...


រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print