ម្ចាស់រីសត “លីលីសាន់រាយស៍រីសត”នៅខេត្តមណ្ឌលគិរីចាក់ដីលុបអូរបាំងផ្លូវមុខទឹក

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ស្នើរសុំអន្តរាគមន៍ទៅអាជ្ញាធរខេត្តមណ្ឌលគិរី ករណីម្ចាស់រីសត យីហោ « លីលីសាន់រាយស៍រីសត » ទីតាំងនៅតាមផ្លូវជាតិលេខ៧៦ បានចាក់ដីលុបអូរ បាំងមុខទឹក នៅចំណុចស្ពានមួយកន្លែង ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

មន្ត្រីជំនាញឱ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានចុះពិនិត្យឃើញថា ម្ចាស់ទីតាំងដីមួយកន្លែង បានចាក់ដីបាំងមុខទឹកនៅចំណុចស្ពានមួយកន្លែង មានទីតាំងនៅ លីលីសាន់រាយស៍រីសត ស្ថិតលើកំណាត់ផ្លូវជាតិលេខ៧៦ចំណុចគីឡូម៉ែត្រ ១២៩+៦៥៥ ដែលធ្វើឱ្យប្រព័ន្ធបង្ហូរទឹករួមតូច និងខុសទីតាំងមុខទឹក បង្កជាបញ្ហានៅពេលខាងមុខប៉ះពាល់ទៅដល់ក្បាលស្ពាននិងផ្លូវជាតិទៀតផង។

ជុំវិញករណីនេះ នៅថ្ងៃទី០២ខែតុលាឆ្នាំ២០២១ អាជ្ញាធក្រុងសែនមនោរម្យបានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងខាងលើ ដោយតម្រូវឱ្យម្ចាស់ទីតាំងដែលបានចាក់ដីលុបអូរ និងចាក់ដីបាំងមុខស្ពាន កាយសម្រួលដីឱ្យទឹកហូរបានលឿនដូចដើមវិញព្រមទាំង កាយដីចេញពីចំណីអូរ ម្ចាស់ទីតាំងដែលលុបចំណីអូរ និងបាំងមុខស្ពាន៕

    

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print