អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី០៣ ខែអាទិត្យ ឆ្នាំ២០២១ បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលវៀតណាម បានប្រកាសនៅថ្ងៃអាទិត្យនេះដែរ បន្តរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ៥,៣៧៦ករណីបន្ថែមទៀត ខណៈអ្នកជំងឺកូវីដចំនួន១១៤នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់បន្ថែមថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៩ករណីជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ២,៤៦១នាក់។
គួរបញ្ជាក់ថា ប្រទេសវៀតណាម មានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨០៨,៥៧៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន៦៩៣,៧៩៧នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៩,៧១៥នាក់ គិតត្រឹមយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ៕ដោយ៖ស តារា