អាជ្ញាធរខណ្ឌដូនពេញ​៖ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ លេីមធ្យោបាយឆ្លងកាត់សរុប ចំនួន២០៩គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖ យោងគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ​ នៅយប់​ថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ចាប់​ពីវេលាម៉ោង២០​ និង០០នាទី រហូត​ដល់ម៉ោង២២​ និង​០០នាទី​ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដាក់កម្លាំងសរុប ចំនួន៣៨នាក់ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅ ( ត្រង់ចំណុចរូបសំណាកលោកតាក្រមង៉ុយ ) ស្ថិតនៅតិរះវិថីព្រះសុីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើ​យោង​តាម​ការបញ្ជាក់​ពីលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ​ បានឱ្យដឹង​ថា៖​ ក្នុង​ការ​ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅ​ខាងលេីនេះ​ ជាក់ស្ដែង​មធ្យោបាយឆ្លងកាត់សរុប ចំនួន២០៩គ្រឿង ​( រថយន្ត៩៧គ្រឿង និង ម៉ូតូ១១២គ្រឿង )។​

បន្ទាប់ពី​ឃាត់ត្រួតពិនិត្យ​ បានធ្វេីការអប់រំ អ្នកបើកបរម៉ូតូគ្មានពាក់មួកសុវត្ថិភាព ម៉ូតូអត់កញ្ចក់​គ្មាន, បករថយន្តកញ្ចក់ខ្មៅគ្មាន,​អ្នកបើកបរ​ឆ្លង​កាត់​ មិនមានអាវុធឆ្លងកាត់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print