ក្រសួងសង្គមកិច្ច ផ្អាកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៦ លើទី៣ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៦ លើទី៣ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងឱកាស ពិធីបុណ្យ ភ្ជុំបិណ្ឌប្រពៃណីជាតិ រយៈពេល០៧ (ប្រាំ)ថ្ងៃ ចាប់ពីថ្ងៃទី៤-១០ ខែតុលា ឆ្នាំ២០២១។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និង អ្នកទទួលផលទាំងអស់ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹង ជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ មេត្តាជ្រាបថា ដោយទទួល បានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងផ្អាកដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ រយៈពេល០៧ (ប្រាំពីរ)ថ្ងៃ ចាប់ពីថ្ងៃទី៤-១០ ខែតុលា ឆ្នាំ២០២១។

ក្រសួងក៏សូមបញ្ជាក់ជូនផងដែរថា ក្នុងអំឡុងពេលនៃការឈប់សម្រាកនេះ មិនប៉ះពាល់ដល់ការទទួល បាននូវអត្ថប្រយោជន៍របស់បងប្អូនជាអ្នកទទួលផលឡើយ។ កម្មវិធីនឹងបន្តអនុវត្តជាធម្មតាឡើងវិញ នៅតាមឃុំ សង្កាត់ មណ្ឌលសុខភាព និងបញ្ញរបើកប្រាក់វឹង ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ តទៅ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងស្ថាប័នពាក់ព័ន្ធ ជាពិសេសអ្នកទទួលផល ទាំងអស់មេត្តាជ្រាប និងបន្តសហការអនុវត្ត ដើម្បីឱ្យកម្មវិធីទាំងពីរខាងលើបន្តដំណើរការដោយរលូន និងទទួលបាន ជោគជ័យតាមផែនការគ្រោងទុក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់អន្តរាគមន៍ជំនួយសង្គមដល់ប្រជាជន ពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះដោយមិនទុកប្រជាជនណា ម្នាក់ចោល ហើយមិនមានការយកចិត្តទុកដាក់នោះឡើយ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print