ប្រធានគណៈកម្មាធិការសាខា​ខេត្ត​ព្រះសីហនុ​៖ ចាត់ឱ្យតំណាងនាំយកអំណោយជូនទារិកាមួយរូប ដែលមានផ្ទុកមេរោគអេដស៍

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការយកចិត្តទុក្ខដាក់ពីលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខា នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ​ បានចាត់ឱ្យ​លោកស្រី​ អ៊ូ ធីតាពៅ គួច ចំរើន អនុប្រធានកិត្តិយសសាខា ,លោកស្រី​ ប្រាក់ ច័ន្ទសុខា ហេរញ្ញិកគណៈកម្មាធិការសាខា រួមជាមួយមន្ត្រីប្រតិបត្តិសាខា លោកប្រធានមន្ទីរសង្គមកិច្ចខេត្ត នឹងមន្ត្រីសាលាខេត្ត បាននាំយកអំណោយសម្ភារសម្រាប់ទារិកាមួយរូប ដែលមានផ្ទុកមេរោគអេដស៍ នឹងមើលថែយ៉ាងយកចិត្តទុក្ខដាក់ពីសំណាក់មន្ត្រីនៅក្នុងមណ្ឌលសង្គមកិច្ចនៅភូមិ០១ សង្កាត់លេខ៣ ខេត្តព្រះសីហនុ ។

នាឱកាសនេះលោកស្រី​ អ៊ូ ធីតាពៅ គួច ចំរើន​ បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរ ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី -ប៉ាស៊ីហ្វិកឆ្លើយយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ជូនចំពោះកូនចៅដែលមានផ្ទុកមេរោគអេដស៍។

ជាមួយគ្នានោះផងដែរ​ លោកស្រី​អនុប្រធានអនុប្រធានកិត្តិយសសាខាខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងថ្ងៃនេះសូមទៅធ្វើការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ព្រមទាំងជួយបន្ត ផ្សព្វផ្សាយដល់ក្រុមគ្រួសារ មិត្តភក្តិ បងប្អូនបន្ថែមទៀត ឱ្យទៅទទួលការចាក់វ៉ាក់សាំងដើម្បីម្បីចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ និងលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ខាងមុខនេះ។

ដោយឡែក​ក្នុងនោះអំណោយទទួលបានរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ កន្ទេល១ ឃីតទារក១ ម៉ាស់ ១ប្រអប់ ឃីត១(ភួយ១ មុង១ សារុង១ ក្រមា១) និងថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ១០ម៉ឺនរៀល៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print