អាជ្ញាធររាជធានីភ្នំពេញនឹងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានសុខាភិបាល ក្នុងឱកាសភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនឹងចាប់ផ្ដើមរឹតបន្តឹងលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានការការពារការរីករាលដាលជំងឺកូវីដ១៩ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋសម្រុកចាកចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនេះ។

​ក្នុងសន្និសិទសារព័ត៌មាននារសៀលថ្ងៃទី៤តុលា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញដែលចូលរួមដោយលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ,និងលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

លោកសាំ ពិសិដ្ឋ បានលើកឡើងថា៖ពីថ្ងៃទី៥ដល់ថ្ងៃទី៧តុលានៃថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋនឹងសំរុកចាកចេញពីរាជធានីភ្នំពេញចេញទៅស្រុក កំណើតមានការកើនឡើងខុសពីធម្មតា ។ ដូច្នេះបង្កឲ្យ មានការកើននូវគ្រោះថ្នាក់ចរាចរ ជាពិសេសបង្កឱ្យមានការឆ្លងរាល ដាលនៃជំងឺ កូវីដ.១៩រវាងភ្នំពេញនិងបណ្តាខេត្តក្រុងដទៃទៀត។ជាមួយគ្នានេះ អ្នកបើកបរទាំងឡាយទាំងម៉ូតូ និងរថយន្តត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកដោយមិនត្រូវដឹកអ្នកដំណើរ ឬសម្ភារៈ

ទំនិញផ្សេងៗលើសទម្ងន់ សំពីងសំពោងជាដើម។ លោកសាំ ពិសិដ្ឋ បានអំពាវនាវដល់អ្នកបើកបរទាំងអស់មិនត្រូវបើកបរវ៉ាជែងឬវ៉ាខាងស្តាំជាដើម។

​ដោយឡែកលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ បានគូសបញ្ជាក់ថា៖គោលដៅសំខាន់គឺអ្នកបើកបរ និងអ្នកដំណើរត្រូវចេះការពារអាយុជីវិតពីគ្រោះថ្នាក់ចរាចរណ៍ផង និងចេះការពារខ្លួនពីជំងឺកូវីដ.១៩ផងដែរ។ដោយមានការណែនាំពី លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សមត្ថកិច្ចយើងអនុ វត្តយ៉ាងម៉ឺងម៉ាត់សំដៅធ្វើយ៉ាងណាការពារសុវត្ថិភាពសាធារណៈលើការត្រួតពិនិត្យរឹតបន្តឹងទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ជាដើម។ លោកបានអំពាវនាវដល់ អ្នកបើក បរនិងអ្នកធ្វើដំណើរ ត្រូវគោរពវិធានសុខាភិបាល៣កុំ ៣ការពារ។ ពាក់ ម៉ាស់ឲ្យបានគ្រប់គ្នា។ចំពោះអ្នកមិនគោរពតាមការណែនាំ ត្រូវទទួលការផាកពិន័យតាមច្បាប់៕. ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print