ក្នុងមួយថ្ងៃមានមនុស្សលង់ទឹក​ជំនន់ស្លាប់​៣នាក់នៅកន្លែងផ្សេងគ្នាក្នុងខេត្តបន្ទាយ​មាន​ជ័​យ

ចែករំលែក៖

ខេត្តបន្ទាយ​មាន​ជ័​យ៖ យោងតាម​សមត្ថកិច្ច​មូលដ្ឋានបានបញ្ជាក់ឱ្យដឹងថាយ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ដែរបានលង់ទឹកជំនន់ស្លាប់នៅទីតាំងដាច់ដោយឡែកពីគ្នា កាលពីថ្ងៃទី៣ ខែតុលាឆ្នាំ២០២១ នៅក្នុងខេត្តបន្ទាយមានជ័យ គឺ​ករណី​ទី​១ នៅ​ស្រុក​មង្គល​បុរី​, ករណី​ទី​២នៅ​ក្រុង​ប៉ោយប៉ែត និង​ករណី​ទី​៣នៅ​ស្រុក​ភ្នំស្រុក ។

​ករណី​ទី​១ នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំ​តូច ស្រុក​មង្គលបុរី បានឱ្យដឹងថា នៅវេលា​ម៉ោង៤​និង​២៤​នាទីរសៀល ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២១ ក្រុម​ក្មេង​រងគ្រោះ បាននាំគ្នាទៅលេង​ទឹក​ប្រឡាយដែលមាន​ជម្រៅ​ជ្រៅ នៅខាងកើត​ភូមិ បណ្តាល​ឲ្យ​លង់​ស្លាប់ក្មេងស្រី១​នាក់ ឈ្មោះ ធា ស្រី​លិ អាយុ​១១​ឆ្នាំ នៅ​ភូមិ​ភ្នំ​តូច​ជើង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បុរី ខេត្តបន្ទាយមានជ័យ​។​

​ករណី​ទី​២ នគរបាលប៉ុស្តិ៍សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា ​នៅវេលា​ម៉ោង៤​និង២០នាទីរសៀល​ថ្ងៃទី​៣ ខែតុលានេះ មាន​បុរសម្នាក់ឈ្មោះ សុន សាវុធ អាយុ​៤២​ឆ្មាំ រស់នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ មានជ័យ បាន​បើកទូកទៅ​នេសាទ​ត្រី នៅក្នុង​តំបន់​បឹង​អូ​រខៃ​ដន ជាមួយនឹង​កូនប្រុស​ម្នាក់អាយុ១៣ឆ្នាំ​។ ខណៈ នោះ ជនរងគ្រោះបើកទូក​ជ្រុល​ទៅបុក​ច្រាំង បណ្តាល​ឲ្យ​បុរសជា​ឪពុកបាន​ធ្លាក់​ពីលើ​ទូកហូរ​រសាត់​តាម​ទឹកបាត់​ខ្លួន​តែម្តង ។ បន្ទាប់មក កម្លាំង​ផ្នែក​សឹករងក្រុង​ប៉ោយប៉ែត និងកងពលតូច​ថ្មើរជើងលេខ​៥១ នៃ​ក្រុម​រុករកនិង​សង្គ្រោះ​ខេត្តចំនួន ១០ នាក់បាន​នាំគ្នារុករកជាច្រើន​ម៉ោង ទើប​ប្រទះឃើញ​សព ។​

​ករណី​ទី​៣ នគរបាលរដ្ឋបាលឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក បានឱ្យដឹងថា ​នៅវេលា​ម៉ោង ៦​និង​៤០​នាទីល្ងាចថ្ងៃទី ៣ ខែតុលា យុវជន​ម្នាក់​ឈ្មោះ អឿន រិ​ន ហៅ ម៉ាប់ អាយុ២៣​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត សង្កា​ត់
ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ទៅ​ដាក់​បង្កៃ​ត្រីនៅ​ចំណុច​លូ​បួន​ជ្រុង ខាងកើតភូមិ​គោក​រំចេក ស្ថិតក្នុង​ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ យុវជន​រងគ្រោះ បានដាក់​បង្កៃ​ត្រី​រួច ក៏​ដើរមក​លាង​ជើង លាងដៃនៅខាងមុខ​លូ ក៏​រអិល​ជើងធ្លាក់ចូល​ទៅក្នុង​លូទឹកកំពុង​ហូរ​ខ្លាំងត្រូវ​ទឹក​
កូ​ច បង្ក​អោយ​លង់​ស្លាប់តែម្ដង​៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print