សេចក្តីជូនដំណឹង​ស្តីពីការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​ទាំងអស់​នៃក្រសួងយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងយុត្តិធម៌មានកិត្តិយសសូមជម្រាបជូន លោក លោកស្រី ជាថ្នាក់ដឹកនាំ និង លោក លោកស្រី ជាមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ឱ្យបានជ្រាបថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩. ក៏ដូចជាធានាភាពជាម្ចាស់ការក្នុងការ ទប់ស្កាត់ និងការពារកុំឱ្យជំងឺកូវីដ-១៩ ជាពិសេស វីរុសបំប្លែងខ្លួនថ្មីប្រភេទ Delta មានការឆ្លងរាលដាលក្នុង សហគមន៍បន្ថែមទៀត, ក្រសួងយុត្តិធម៌នឹងរៀបចំឱ្យមានការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌, នៅពេលវិលត្រឡប់ចូលបំពេញការងារវិញ បន្ទាប់ពីឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ, ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក នៅទីស្តីការក្រសួងយុត្តិធម៌ និងនៅតាមអង្គភាពទាំងអស់ចំណុះក្រសួងយុត្តិធម៌។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ជាថ្នាក់ដឹកនាំ និង លោក លោកស្រី ជាមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ អញ្ជើញមកទទួលការធ្វើតេស្តរហ័សរកមេរោគ កូវីដ-១៩ តាមកាលបរិច្ឆេទ និងទីតាំងដែលបានកំណត់ខាងលើឱ្យបានគ្រប់ៗគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់។ អគ្គលេខាធិការដ្ឋាននឹងធ្វើការស្រង់វត្តមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅថ្ងៃធ្វើតេស្ត ទៅតាមតារាង ដែលបានសម្របសម្រួលជាមួយអង្គភាពទាំងអស់ចំណុះឱ្យក្រសួងយុត្តិធម៌៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print