លោក​ ហេង​ រតនា​៖ កងកម្លាំង​តាលីបង់​ មិនមែនជាកងកម្លាំងបែបទ័ពព្រៃ(តាមស្រែចម្ការ)​ ទៀតទេ​!

ចែករំលែក៖

ភ្នំពេញ​៖​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) លោក ហេង រតនា​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅរសៀល​ថ្ងៃ​អង្គារ​ទី​០៥ ខែតុលា​​ ឆ្នាំ២០២១នេះថា៖ កងកម្លាំង​តាលីបង់មិនមែនជា​កងកម្លាំង​បែបទ័ពព្រៃ(តាមស្រែចម្ការ)​ទៀតទេ​!  ក្រោយសង្គ្រាមរយ:ពេល២០ឆ្នាំ​ សហរដ្ឋអាមេរិកបានដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន​ ដោយបានបន្សល់ទុកយុទ្ធោបករណ៍ដ៍ច្រេីនមហិមា ហេីយសម្ភារយុទ្ធោបករណ៍ទាំងនោះបានធ្លាក់ចូលក្នុងដៃពួកតាលីបង់។  

អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានឱ្យដឹងទៀតថា​ អ្នកជំនាញយោធានៃប្រទេសជិតខាងរបស់តាលីបង់​ គឺប្រទេសប៉ាគីស្ថាននិងឥណ្ឌា​ បានសម្តែងនូវការកត់សម្គាល់ថា​ “សម្ភារ​យុទ្ធោបករណ៍នៃទ័ពពិសេសតាលីបង់​បំពាក់សម្ភារទំនេីបជាងទ័ពពិសេសរបស់ខ្លួន​ និងព្រួយបារម្ភពីសន្តិសុខក្នុងតំបន់។ 

រយៈពេល២០ឆ្នាំ​ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក​ និងសម្ពន្ធមិត្ត​បានខិតខំពង្រឹងសមត្ថភាពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន​តាមទម្រង់នយោបាយរបស់ខ្លួនដែលហៅថាជាប្រទេសអាហ្វហ្គានីស្ថានប្រជាធិបតេយ្យនោះ​ បែរដូចជាទៅពង្រឹងសមត្ថភាពឱ្យកម្លាំងយោធារបស់ក្រុមតាលីបង់អ៊ីចឹងង! ។ ឥឡូវនេះតាលីបង់បានដឹកនាំប្រទេសហេីយ​ និងចាប់ផ្តេីមអនុវត្តច្បាប់ផ្ទៃក្នុងប្រទេសតឹងរុឹងដូចជាមិនឱ្យស្ត្រីបម្រើការងារសាធារណ:​ បុរសហាមកោរពុកមាត់…។ 

បន្ថែមពីនេះ​ លោកហេង​ រតនា​ សូមអំពាវនាវប្រជាជនកម្ពុជាគ្រប់ៗរូបចូលរួមក្នុងស្មារតីពង្រឹងភាពជាម្ចាស់និងភាពជាដៃគូ មិនមែនដៃគូជាម្ចាស់លេីជោគវាសនាជាតិនិងប្រជាជនកម្ពុជានោះទេ! ។ កម្ពុជាមិនត្រូវស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់រដ្ឋណា​ ឬក្រុមជនបរទេសណាមួយឡេីយ! អរគុណសន្តិភាព​ និងរក្សាបានឯករាជ្យភាពកម្ពុជា!៕

              

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print