ក្នុងឱកាសសម្រាកបុណ្យភ្ជុំបិណ្ឌនេះ​ ភ្ញៀវទេសចរណ៍​ជាច្រេីន​ បានសំរុកមកកម្រាក​ កំសាន្តនៅខេត្តកែប​​ ដែលជាខេត្តទេសចរណ៍​កំពុងពេញនិយម​ ដ៏តូចច្រឡឹង​មួយនេះ​ លេីសពីការរំពឹងទុក

ចែករំលែក៖

ខេត្តកែប: យោងតាមរដ្ឋបាលខេត្តកែប បាន បញ្ជាក់អោយដឹងថា, ក្នុងកាលទេសនេះ​ សូមបងប្អូនទាំងអស់គ្នា​ មេត្តារក្សាគម្លាត ពាក់ម៉ាសការពារ ថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណ​ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺ Covid-19 ជាពិសេសត្រូវចូលរួមសហការអនុវត្តតាមសេច​ក្តីណែ​នាំ​ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកែប ឱ្យ​មាន​​ប្រសិទ្ធភាព និងត្រូវបង្កើនការ​ប្រុងប្រយ័ត្នឱ្យបាន​ខ្ពស់ ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និង​សហគមន៍ចៀស​ផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ។

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ មាន ៩៩,១៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៣,៧៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
ដោយឡែក រហូតដល់ ថ្ងៃទី៥ ខែតុលា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២២៨នាក់​ (ឆ្លងសហគមន៌​:​ ​​២២៥ និង​ នាំចូល:​ ៣) និងមានជាសះស្បេីយ​ ៤៥៧នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១១៣៧០៣នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១០៤៨៦៥នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១២នាក់​ សរុប​ស្លាប់ ២៤១៨នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2465146 ស្មេីនឹង​ 145093 ក្នុង១លាន នាក់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print