Breaking News, សម្តេចតេជោ: ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ !

ចែករំលែក៖

ភ្នំពេញ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នៅថ្ងៃទី៦ ខែ៦ ខែតុលា ឆ្នាំ២០២១ ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបន្តថា , ខ្ញុំបានប្រគល់ការងារជូនលោក កើត រិទ្ធ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៍សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោនកម្មរដ្ឋធម្មនុញ ឬសេចក្តីព្រាងច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាលឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។
សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា, បើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបាន
បិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិ
ពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថា
វិសោធកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ទើបអាចអនុម័តបាន៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print