មន្រ្តីតុលាការបាននិយាយថា តុលាការអាហ្សង់ទីនគ្រោងនឹងស៊ើបអង្កេតចំនួនអ្នកចូលរួមទស្សនាក្នុងកីឡដ្ឋាននៅការប្រកួតថ្ងៃកាលពីអាទិត្យរវាង River Plate និង Boca Juniors បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចោទសួរថា តើចំនួនលើសចំនួនដែលអនុញ្ញាតក្រោមច្បាប់ COVID-១៩ គ្រប់គ្រងការវិលត្រឡប់របស់អ្នកគាំទ្រវិញទេ?
អ្នកគាំទ្រត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងពហុកីឡដ្ឋានវិញនៅក្នុងប្រទេសអាហ្សង់ទីនកាលពីថ្ងៃសុក្របន្ទាប់ពីទីលានមិនត្រូវបានឲ្យចូលទស្សនាផ្ទាល់អស់រយៈពេល១៨ខែដោយសារជំងឺរាតត្បាតរីករាលដាល។
មានតែអ្នកដែលបានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូសប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួត ហើយសមត្ថភាពអតិបរមាត្រូវបានកំណត់ត្រឹម៥០ភាគរយ។ ទោះយ៉ាងណាប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនបានចោទសួរពីចំនួនដែលមាននៅក្នុងពហុកីឡដ្ឋាន Monumental របស់ក្រុម River Plate ហើយមន្រ្តីតុលាការម្នាក់បានប្រាប់រ៉យទ័រថា ការស៊ើបអង្កេតមួយនឹងត្រូវចាប់ផ្តើម។
អ្នកនាំពាក្យការិយាល័យទទួលបន្ទុកព្រឹត្តិការណ៍ធំៗបាននិយាយថា “មនុស្សត្រូវបានឃុំខ្លួនដោយសារការលក់សំបុត្រក្លែងក្លាយ ហើយក្រសួងសាធារណៈការនៃទីក្រុង Buenos Aires នឹងស៊ើបអង្កេតថាតើសមត្ថភាពលើសឬអត់” ។
កាសែតចេញផ្សាយនៅអាហ្សង់ទីនបានផ្សាយថា មានអ្នកចូលរួមពី ៥៤.០០០ ទៅ ៥៧.៦០០នាក់ ដែលត្រូវបានប៉ាន់ប្រមាណថាមានអ្នកគាំទ្រពី ៥២.០០០ ទៅ ៥៣.០០០ នាក់ ដែលនោះគឺជាចំនួនដែលច្បាស់ជាងពាក់កណ្តាលនៃសមត្ថភាព៧២.០០០ នាក់។ បន្ទាប់ពីឃើញរូបភាពនៅលើទូរទស្សន៍ហើយយោងតាមសាក្សីឃើញផ្ទាល់ភ្នែកសំណួរគឺជៀសមិនរួច។
តំណាងក្រុម River Plate មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់រ៉យទ័រទេ។ក្រុមម្ចាស់ផ្ទះបានយកឈ្នះការប្រកួតក្នុងលទ្ធផល ២-១។ លទ្ធផលនេះបានធ្វើឱ្យក្រុម River Plate ឈរនៅកំពូលតារាងនៃលីកកំពូលប្រេស៊ីលដែលនាំមុខក្រុម Talleres de Cordoba ដែលមាន១ប្រកួតក្នុងដៃ ៕
(រូបភាព ៖ Reuters)ដោយ៖ភារៈ