លោក ស សុខា សូមគាំទ្រអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើសេចក្តីព្រាងច្បាប់កំណត់ឲ្យថ្នាក់ដឹកនាំជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ !

ចែករំលែក៖

ភ្នំពេញ,លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បានថ្លែងថា, ក្នុងនាមយុវជនខ្មែរមួយរូប ខ្ញុំសូមចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រគល់អោយក្រសួងយុត្តិធម៌ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា ដោយកំណត់ឲ្យថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ ។

លោករដ្ឋលេខាធិការបន្តថា, ជាការពិតកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងប្រកាន់យកធម៌ខន្តី និងមានការយោគយល់ខ្ពស់ចំពោះអ្នកនយោបាយខ្មែរ មិនថាមកពីគណបក្សនយោបាយណា ឬនិន្នាការណា ដែលបាននិរទេសខ្លួនទៅរស់នៅបរទេស ទោះក្នុងហេតុផលណាក៏ដោយ ដើម្បីបានវិលត្រឡប់មកធ្វើការប្រកួតប្រជែងតាមរយៈការបោះឆ្នោត ការបញ្ចេញមតិយោបល់ និងការចូលរួមអភិវឌ្ឍប្រទេសជាតិ ដោយមិនសម្រេចយកលក្ខខណ្ឌសញ្ជាតិ ១ ឬ ២ មកកំណត់ឡើយ ។

ទន្ទឹមនឹងការយោគយល់នេះ ក្រុមអ្នកនយោបាយប្រឆាំងក្រៅស្រុក តែងព្យាយាមប្រើគ្រប់ល្បិចកល ដើម្បីវាយប្រហារមកលើថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលទង្វើមិនល្អទាំងនេះហើយ តម្រូវឲ្យថ្នាក់ដឹកនាំប្រទេស សម្រេចចិត្តសិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយកំណត់អោយថ្នាក់ដឹកនាំជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ ដូចទៅនឹងថ្នាក់ដឹកនាំនាពេលបច្ចុប្បន្នដែរ ។

លោកបន្តថា, ជាថ្មីម្តងទៀត ខ្ញុំសូមគាំទ្រចំពោះអនុសាសន៍របស់សម្តេចតេជោ និងស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពន្លឿនការសិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ ស្តីពីការកំណត់អោយថ្នាក់ដឹកនាំជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយនេះ ឲ្យបានលឿន ដើម្បីដាក់ចេញអនុវត្តតរៀងទៅ ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print