ញត្តិគាំទ្ររបស់ «ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»ស្ដីពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា !

ចែករំលែក៖

ភ្នំពេញ, ញត្តិគាំទ្រ ក្រុមមេធាវីស្ម័គចិត្តសម្ដេចតេជោសែន ស្ដីពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា !

យើងខ្ញុំទាំងអស់គ្នាជា ប្រធាន អនុប្រធាន និង សមាជិក-សមាជិកា នៃក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន សូមគោរពគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានលើកឡើងនៅលើ ហ្វេសប៊ុកផេក (Facebook Page) ផ្លូវការរបស់សម្ដេចថា «ដើម្បីបង្ហាញនូវភាពស្មោះត្រង់ចំពោះជាតិ និងបញ្ចៀស នូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ» ។

គំនិតផ្ដួចផ្ដើមប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតនេះ គឺជាការធានានូវភាពត្រឹមត្រូវទាំងទិដ្ឋភាព នយោបាយ ទាំងទិដ្ឋភាពច្បាប់ ជូនថ្នាក់ដឹកនាំ នៃស្ថាប័នកំពូលរបស់ជាតិឱ្យប្រកាន់ខ្ជាប់នូវឆន្ទៈ មនសិការស្នេហា និងស្មោះត្រង់ចំពោះជាតិ មាតុភូមិ ដោយតម្កល់ឧត្តមប្រយោជន៍របស់ជាតិជាធំ ក៏ដូចជាការប្រឆាំងនឹងការ ជ្រៀតជ្រែកពីសំណាក់រដ្ឋបរទេសចូលមកក្នុងកិច្ចការផ្ទៃក្នុង នៃការដឹកនាំជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ។

យើងខ្ញុំទាំងអស់គ្នា សូមធ្វើការប្តេជ្ញាចិត្តអនុវត្តតាមមាគ៌ាដឹកនាំដ៏ឆ្នើម និងឈ្លាសវៃប្រកបដោយគុណ បំណាច់ដ៏ថ្លៃថ្លា និងវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំកម្ពុជា ទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ រួមមានការបង្រួបបង្រួម និងផ្សះផ្សាជាតិ សុខសន្តិភាពពេញលេញ សុវត្ថិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ នីតិរដ្ឋ និងភាពល្បីរន្ទឺលើឆាកអន្តរជាតិ ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគោរពគាំទ្រយ៉ាងឱឡារិកចំពោះអនុសាសន៍ផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការរៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្ម រដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print