អាមេរិកអនុញ្ញាតឲ្យអ្នកចាក់វ៉ាក់សាំង ទទួលស្គាល់ដោយWHO ចូលក្នុងទឹកដីរបស់ខ្លួន

ចែករំលែក៖

មជ្ឈមណ្ឌលបង្ការនិងទប់ស្កាត់ជំងឺឆ្លងអាមេរិក CDC បានឱ្យដឹងថា អាមេរិកនឹងអនុញ្ញាតឲ្យជនបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ចូលក្នុងទឹកដីអាមេរិកនូវប្រភេទវ៉ាក់សាំងដែលអង្គការសុខភាពពិភពលោកទទួលស្គាល់។ នេះជាសកម្មភាពវិជ្ជមានមួយដែលពីមុនអាមេរិកអនុញ្ញាតឱ្យតែពលរដ្ឋដែលចាក់វ៉ាក់សាំងអាមេរិកឬអឺរ៉ុបតែប៉ុណ្ណោះ។

អ្នកនាំពាក្យ CDC អាមេរិក នៅថ្ងៃទី៩ខែតុលាបានប្រកាសថា អ្នកដែលចាក់វ៉ាក់សាំងគ្រប់ចំនួនមិនថា វ៉ាក់សាំងប្រភេទណានោះឡើយឱ្យតែអង្គការសុខភាពពិភពលោកទទួលស្គាល់ ។ ការសម្រេចខាងលើ មានន័យថា អ្នកដែលចាក់វ៉ាក់សាំង ចិន ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ក៏ដូចជាវ៉ាក់សាំង Sputnik V របស់រុស្ស៊ី អាចចូលទឹកដីអាមេរិកបានដូចគ្នា។
CDC អាមេរិក នឹងផ្តល់ព័ត៌មានដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ ស្តីពីប្រភេទវ៉ាក់សាំងដែលអាមេរិកអនុញ្ញាតឲ្យចូលក្នុងទឹកដីរបស់ខ្លួន។ កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងមក អាមេរិកបានប្រកាសថានឹងបើកឱ្យធ្វើដំណើរចុះឡើងចំពោះអ្នកទេសចរបរទេសណាដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវិដ-១៩ រួចរាល់ ក្នុងនោះមាន៣៣ប្រទេសស្ថិតនៅក្នុងបញ្ជីអនុញ្ញាត មានទាំងប្រទេសចិន ឥណ្ឌា ប្រេស៊ីល…។ ប៉ុន្តែអាមេរិកមិនបានបញ្ចេញជាក់ថា ប្រភេទវ៉ាក់សាំងណានោះឡើយ។ តែនៅពេលនេះ CDC បានបញ្ជាក់យ៉ាងច្បាស់ថា នឹងអនុញ្ញាតឱ្យអ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់នូវប្រភេទវ៉ាក់សាំងដែលអង្គការ WHO ទទួលស្គាល់ចូលក្នុងទឹកដីអាមេរិក ។
បណ្តាក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានអបអរសាទរដល់ការសម្រេចខាងលើរបស់ CDC ដែលអាចជួយដល់វិស័យអាកាសចរណ៍ដំណើរការល្អប្រសើរដូចដើមវិញ ។
បច្ចុប្បន្នមានពលរដ្ឋនៅលើពិភពលោករហូតដល់ទៅ៦,៤៤ ពាន់លាននាក់ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩យ៉ាងតិចមួយដូស ។ ក្នុងរយៈពេលមួយថ្ងៃៗ មានពលរដ្ឋប្រមាណជាង២២លាននាក់ទទួលបានការចាក់វ៉ាក់សាំង ៕ដោយ៖ធីរីណា

...

សហរដ្ឋអាមេរិកអនុញ្ញាតឱ្យភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ -១៩ អនុម័តដោយអង្គការសុខភាពពិភពលោក រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print