ភ្នំពេញ, នាថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ម្សិលមុិញ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំស្តីពី “ការរៀបចំផែនការបណ្តុះបណ្តាលយុវជនគណបក្ស ” តាមរយ:ប្រព័ន្ធអនឡាញ ហ្សូម ( Zoom Meeting ) ដោយមានការរាយការណ៍ពីសកម្មភាពរបស់ផ្នែកដោយ លោក យស ផានីត្តា ប្រធានផ្នែកបណ្តុះបណ្តាល និងក្រុមជំនាញចំណុះអោយផ្នែក។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល លោកប្រធានផ្នែកលេខាធិការដ្ឋាន ឯកឧត្ដមប្រធានផ្នែកហិរញ្ញវត្ថុ លោកប្រធានផ្នែកក្រសួង-ស្ថាប័ន លោកប្រធានផ្នែករាជធានី-ខេត្ដ លោកប្រធានផ្នែកក្រៅប្រទេស ឯកឧត្ដមប្រធានផ្នែកផែនការយុទ្ធសាស្ដ្រ លោក លោកស្រី សមាជិក សមាជិកាថ្នាក់ដឹកនាំ និងក្រុមទាំង៣ចំណុះផ្នែកបណ្ដុះបណ្ដាល នៃយុវជនគណបក្សថ្នាក់កណ្ដាល សរុបចំនួន ៤៦នាក់។
កិច្ចប្រជុំផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន៥ រួមមាន:
១-មតិបើកកិច្ចសំណេះសំណាលរបស់លោកប្រធានយុវជនគណបក្សថ្នាក់កណ្ដាល
២-រចនាសម្ព័ន្ធ និងរបៀបរបបការងារផ្នែកបណ្តុះបណ្តាល និងការដកពិសោធន៍សំខាន់ៗ នៃការងារបណ្តុះបណ្តាលតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានហ្ស៊ូម
៣-តំរូវការ និង សំណូមពររបស់ផ្នែក
៤-ផែនការនៃការបណ្តុះបណ្តាលពីពេលនេះដល់ថ្ងៃបោះឆ្នោតឆ្នាំ២០២២
៥-បញ្ហាផ្សេងៗ និងមតិបូកសរុប៕
ដោយ, សិលា