ព្រៃអាម៉ាហ្សូនប្រមាណ៩៨៥គីឡូម៉ែត្រក្រឡា រងការបំផ្លាញក្នុងខែកញ្ញាឆ្នាំ២០២១

ចែករំលែក៖

ទិន្នន័យផ្កាយរណបរបស់មជ្ឈមណ្ឌលស្រាវជ្រាវ អាវកាសជាតិប្រេស៊ីល INPE បានប្រកាសឲ្យដឹងថាព្រៃឈើអាម៉ាហ្សូន ប្រមាណ ៩៨៥គីឡូម៉ែត្រក្រឡា ត្រូវបានកាប់បំផ្លាញនៅក្នុងខែកញ្ញា ឆ្នាំ២០២១ គឺកើនឡើង២% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៅក្នុងឆ្នាំ២០២០។

ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២១ ប្រេស៊ីលបានបាត់បង់ព្រៃឈើអាម៉ាហ្សូនរហូតដល់ទៅ ៧០១១គីឡូម៉ែត្រក្រឡា ។ មានប្រសាសន៍នៅថ្ងៃទី ៨ខែតុលា អនុប្រធានាធិបតីប្រេស៊ីល លោក Hamilton Mourao បានលើកឡើងថា រដ្ឋាភិបាលកំពុងតែសកម្មក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។
លោក Mourao បានប្រកាសថា «ការកាប់ព្រៃឈើបានថយចុះ៥%ក្នុងរយៈពេលពីខែសីហាឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១»។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រេស៊ីលមានការកាប់បំផ្លាញព្រៃឈើកើនឡើងខ្ពស់។ ក្រុមការពារបរិស្ថាន បានឲ្យដឹងថា ដោយសារតែរដ្ឋាភិបាល របស់ប្រធានាធិបតី Bolsonaro មិនមានវិធានការទប់ស្កាត់ទើបការកាប់បំផ្លាញព្រៃឈើកើតឡើងគ្រប់ទិសទី៕ដោយ៖សាធី


ប្រភពរូបថត៖Reuters.

...

រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print