អតីតជើងឯកពិភពលោកឆ្នាំ២០១៩ Chepngetich របស់ប្រទេសកេនយ៉ាទទួលបានជ័យជម្នះក្នុងការរត់ម៉ារ៉ាតុងនៅឈីកាហ្គោ

ចែករំលែក៖

កីឡាការិនី Ruth Chepngetich របស់អេនយ៉ាបានបង្កើតកំណត់ត្រាអស្ចារ្យដើម្បីឈ្នះការប្រកួតរត់ម៉ារ៉ាតុងទីក្រុងឈីកាហ្គោរបស់ស្ត្រីកាលពីថ្ងៃអាទិត្យ ខណៈដែលកីឡាករ Seifu Tura ជនជាតិអេត្យូពីទទួលបានជ័យជម្នះក្នុងការប្រណាំងផ្នែកបុរស។

កីឡាការិនី Chepngetich ដែលឈ្នះមេដាយមាសនៅព្រឹត្តិការណ៍ជើងឯកពិភពលោកឆ្នាំ២០១៩ បានចេញយ៉ាងលឿនដោយទទួលបានការនាំមុខ២៧វិនាទីតាមរយៈការរត់ចម្ងាយ១០គីឡូម៉ែត្រដំបូង ហើយបានបញ្ចប់១នាទីនិង៤៩វិនាទីនាំមុខកីឡាការិនីអាមេរិក Emma Bates ដែលឈរលេខ២។

ចំណែកការប្រកួតផ្នែកបុរសវិញ វាគឺជាពានរង្វាន់ធំដំបូងបង្អស់សម្រាប់កីឡាករ Seifu Tura ដែលបានយកឈ្នះម្ចាស់ជើងឯកឆ្នាំ២០១៧ Galen Rupp តាមរយៈការប្រកួតចុងក្រោយដើម្បីបញ្ចប់ត្រឹម២៣វិនាទីមុនកីឡាករអាមេរិក។

កីឡាការិនី Shifera Tamru ដែលជាមិត្តរួមជាតិរបស់ Tura បានធ្វើឲ្យការប្រណាំងបុរសឈានទៅរកការចាប់ផ្តើមយ៉ាងស្វិតស្វាញដោយនាំមុខគេក្នុងរយៈពេល១៥វិនាទីតាមរយៈការរត់ចម្ងាយ១៥គីឡូម៉ែត្រដំបូង ប៉ុន្តែរូបគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ ។

សីតុណ្ហភាពព័ទ្ធជុំវិញ២២.៨អង្សាសេ នៅពេលចាប់ផ្តើមខណៈការរត់ម៉ារ៉ាតុងបានត្រឡប់មកវិញនៅឆ្នាំនេះបន្ទាប់ពីត្រូវបានលុបចោលនៅឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩។

វាគឺជាផ្នែកមួយនៃកាលវិភាគប្រកួតរដូវស្លឹកឈើជ្រុះជាមួយនឹងវិញ្ញាសារត់ម៉ារ៉ាតុងពិភពលោកពីរផ្សេងទៀតគឺនៅទីក្រុងឡុង និងទីក្រុងបូស្តុនបានត្រឡប់មកវិញនៅខែមេសា ដល់ថ្ងៃទី៣-១១ ខែតុលា ។

នៅក្នុងព្រឹត្តិការណ៍ប្រណាំងរទេះរុញកីឡាករអាមេរិក Daniel Romanchuk  បានឈ្នះការប្រណាំងផ្នែកបុរសជាលើកទី៣ជាប់ៗគ្នាបន្ទាប់ពីបានប្រកួតជាមួយម្ចាស់ជើងឯកប៉ារ៉ាឡាំពិក Marcel Hug ដោយប្រើថិរវេលា១ម៉ោង២៩នាទី និង០៧វិនាទី។ ចំណែកកីឡាការិនីមិត្តរួមជាតិ Tatyana McFadden បានឈ្នះការប្រកួតផ្នែកនារីក្នុងថិរវេលា១ម៉ោង៤៨នាទី និង៥៧វិនាទី ៕

 

...

ដោយ៖ ភារៈ(រូបភាព ៖ CNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print