កម្លាំង​កងរាជអាវុធហត្ថស្រុកឆែប ប្រទះឃើញគំនរឈើលេខ២(ឈើទាល)ចំនួន៥,២៨៧ ម៉ែត្រត្រីគុណ​ ដែល​ក្រុមឈ្មួញបានដឹកជញ្ជូនមកពីក្នុងព្រៃ ​

ចែករំលែក៖

ខេត្ត​ព្រះវិហារ៖ បេី​យោង​តាមប្រភពព័ត៍មានពី​ហ្វេសប៊ុក​ផ្លូវការ​របស់​អង្គភាព​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១១​ ខែតុលា​ ឆ្នាំ​២០២១នេះ​ថា៖​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប សហការជាមួយ​មន្រ្តីជំនាញ​ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ថ្មី​ៗ​នេះ​ បានចុះរុករកនៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ក៏​ប្រទះឃើញគំនរឈើចំនួន០១កន្លែងដែលក្រុមឈ្មួញបានដឹកជញ្ជូនមកពីក្នុងព្រៃ កម្លាំងបានដឹកជញ្ជូនយកមករក្សាទុកនៅថ្នាលបណ្ដុះកូនឈើឆែប ដោយមានឈើលេខ២ឈើទាលចំនួន៥,២៨៧ ម៉ែត្រត្រីគុណ។

ប្រភពដដែល​ បន្តថា​ ជាមួយគ្នានេះ​នៅថ្ងៃដដែលកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ធ្វើការឃាត់រថយន្ត ០១គ្រឿងម៉ាកកូរ៉េ ស្លាកលេខភ្នំពេញ៣A.៨៦១៨ ដឹកជញ្ជូនផល អនុផលព្រៃឈើកែច្នៃគ្មានលិខិតអនុញ្ញាតិ នៅចំណុចលើដងផ្លូវជាតិលេខ៦៤ ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា​ម្ចាស់ឈ្មោះ ឌី សុខយ៉ាត ភេទស្រី អាយុ៤៣ ឆ្នាំ មុខរបរអាជីវករ ទីលំនៅភូមិ.ឃុំ.ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។​ បន្ទាប់ពី​រកឃើញនោះ​ កម្លាំងជំនាញ​បានចាប់យកសាឡុងវែងចំនួន ០២,ទ្វារចំនួន ១០វង់, គ្រោងទ្វារចំនួន១០វង់, ក្តាចំនួន ០,០៩៦ម៉, រថយន្តកូរ៉េចំនួន០១គ្រឿង។

បច្ចុប្បន្នកម្លាំងជំនាញ​ បានប្រគល់ជូនការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដើម្បីអនុវត្តនីតិវិធីបន្ត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print