ខេត្តស្វាយរៀង: បុរសមានជំងឺប្រចាំកាយ (សរសៃប្រសាទ)ម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងព្រឹកមកពិនិត្យសព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣២នាទីព្រឹកថ្ងៃទី១១ខែ តុលាឆ្នាំ២០២១នៅត្រង់ចំណុចភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសខាងលើមានឈ្មោះអ៊ុក ហម អាយុ ៥៣ ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។
តាមអ្នកភូមិបានឱ្យដឹងថា បុរសខាងលើនេះមានជំងឺប្រចាំកាយ(ជំងឺសរសៃប្រសាទ)ជាយូរឆ្នាំមកហើយ ដោយក្រុមគ្រួសារបានយកទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្នាំសង្កូវរហូតមក ប៉ុន្តែមិនបានធូរស្រាលសោះ ណាមួយបុរសនេះធ្លាប់រត់ទៅចងកសម្លាប់ខ្លួនច្រើនលើកមកហើយ តែត្រូវបានក្រុមគ្រួសារជួយសង្គ្រោះទាន់ពេល។ចៃដន្យជាអកុសលស្រាប់តែព្រឹកនេះគេប្រទះឃើញគាត់ចងកស្លាប់បាត់ទៅហើយ។
ក្រោយមកសមត្ថកិច្ចបានមកដល់ធ្វើការពិនិត្យសពជាមួយគ្រូពេទ្យដោយសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយចងកប្រាកដមែន គឺមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ ទើបប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ យឹម សុថាន