មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញជាអធិបតី បើកវគ្គហ្វឹកហ្វឺនបឋមជំនាញរុករក និងសង្រ្គោះគ្រោះមហន្តរាយ

ចែករំលែក៖

ខេត្តបាត់ដំបង÷ថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នៅទីបញ្ជាការយោធភូមិភាគទី៥ បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្រ្គោះគ្រោះមហន្តរាយដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៥ ក្រោមអធិបតីភាពដ៏លោកឧត្តមសេនីយ៍ឯក ឯក សំអូន
មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥។

តាមរបាយការណ៍បានឱ្យដឹងថា ផែនការហ្វឹកហ្វឺន ដែលបានប្រារព្ធពិធីបើកនេះ មានចំនួន ១វគ្គ រយៈពេល ៣១ថ្ងៃ ដែលមានសិក្ខាកាម ចំនួន ១២០នាក់ ត្រូវបានបើកវគ្គហ្វឹកហ្វឺនបឋមជំនាញរុករក និងសង្រ្គោះគ្រោះមហន្តរាយ ដែលត្រូវហ្វឹកហ្វឺនលើជំនាញ បចេ្ចកទេសសង្គ្រោះគ្រោះមហន្តរាយ បើកបរកាណូត និងវិធីជួយសង្គ្រោះ។

ក្នុងឱកាសនេះដែរលោកមេបញ្ជាការ បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ដើម្បីធានាគុណភាពក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយប្រការផ្សេងៗ។ លោកមេបញ្ជាការបានបញ្ជាក់ថាទីណាដែលជួបគ្រោះមហន្តរាយធ្ងន់ធ្ងរ ទីនោះត្រូវតែមានកងទ័ពជាអ្នកប្រឈមដោះស្រាយ សង្គ្រោះ ហើយសិក្ខាកាមទាំងអស់ ត្រូវគោរពវិន័យ​​ បទបញ្ជាផ្ទៃក្នុង ត្រូវខិតខំរៀនសូត្រ ត្រងត្រាប់គ្រូ ដើម្បីទទួលបានលទ្ធផលល្អពេលបញ្ចប់វគ្គ ត្រូវថែរក្សា អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានខ្ជាប់ខ្ជួនជានិច្ច ព្រោះជំងឺនេះនៅតែមានកម្រិតខ្ពស់នៅឡើយ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print