Messi បង្កើតប្រវត្តិសាស្ត្រនៅតំបន់អាមេរិកខាងត្បូងជាមួយនឹងការរកគ្រាប់បាល់ក្នុងការប្រកួតអន្តរជាតិទី៨០

ចែករំលែក៖

ខ្សែប្រយុទ្ធ Lionel Messi បានក្លាយជាជនជាតិអាមេរិកខាងត្បូងដំបូងគេដែលរកបានគ្រាប់បាល់ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិចំនួន៨០គ្រាប់ខណៈដែលក្រុមអាហ្សង់ទីនបានផ្តួលក្រុមអ៊ុយរ៉ាហ្គាយក្នុងការប្រកួតជម្រុះ World Cup កាលពីថ្ងៃទី១១ ខែតុលា។

ប្រធានក្រុម Messi បានបើកការស៊ុតបាល់បញ្ចូលទីសម្រាប់ក្រុមរបស់គាត់ជាមួយនឹងគ្រាប់បាល់១គ្រាប់មុនគេនៅនាទីទី៣៨ ដែលក្នុងការប្រកួតនេះអាហ្សង់ទីនបានយកឈ្នះអ៊ុយរ៉ាហ្គាយ៣ទល់០។ ចំណែកគ្រាប់ទី២រកបានដោយកីឡាករ Rodrigo de Paul នៅនាទីទី៤៤និងគ្រាប់ទី៣រកបានដោយ Lautaro Martinezនៅនាទីទី៦២ ក្នុងតង់ទី២។

Messi បាននិយាយថា យើងបានលេងដ៏អស្ចារ្យ អ្វីគ្រប់យ៉ាងដំណើរការល្អឥតខ្ចោះ អ៊ុយរ៉ាហ្គាយរង់ចាំអ្នក ហើយពួកគេបង្កើតគ្រោះថ្នាក់។ នៅពេលដែលយើងទទួលបានគ្រាប់បាល់ដំបូងយើងចាប់ផ្តើមមានទំ​នុកចិត្ត ហើយគ្រាប់បាល់បានលេចចេញមក២គ្រាប់បន្ថែមទៀត”

បច្ចុប្បន្នអាហ្សង់ទីនមិនដែលចាញ់២៤ប្រកួត ហើយជ័យជម្នះចុងក្រោយរបស់ពួកគេបានតាមពីក្រោយប្រេស៊ីលដើម្បីសម្ពាធក្នុងការប្រកួតជម្រុះ World Cup នៅតំបន់អាមេរិកខាងត្បូង។

ជ័យជម្នះនេះបានធ្វើឱ្យគម្លាតរវាងក្រុមប្រេស៊ីល និងអាហ្សង់ទីនឈរនៅលេខ២នៅលើកំពូលតារាងនៃក្រុមទាំង១០មានគម្លាតពិន្ទុប៉ុណ្ណោះបន្ទាប់ពីប្រេស៊ីលស្មើ ០-០ ជាមួយកូឡុំប៊ីកាលពីថ្ងៃអាទិត្យដែរ

សូមបញ្ជាក់ថា ការប្រកួតជម្រុះ World Cup តំបន់អាមេរិកខាងត្បូងគឺត្រូវជ្រើសរើសតែ៤កៅអីប៉ុណ្ណោះ ដែលក្រុមឈរកំពូលតារាងដល់លេខ៤មានកៅអីស្វ័យប្រវត្តិក្នុងការទៅប្រកួត World Cup 2022 នៅប្រទេសកាតា។ ចំណែកក្រុមដែលឈរចំណាត់ថ្នាក់លេខ៥ គឺនឹងត្រូវទៅលេងវគ្គ Play-offs ជាមួយក្រុមប្រទេសមកពីទ្វីបផ្សេងទៀត។

បច្ចុប្បន្នក្រុមដែលកំពុងឈរចំណាត់ថ្នាក់លេខ១ដល់លេខ៤បណ្តោះអាសន្នក្នុងការប្រកួតជម្រុះ World Cup តំបន់អាមេរិកខាងត្បូងមាន ប្រទេសប្រេស៊ីលឈរលេខ១ មាន២៨ពិន្ទុ, អាហ្សង់ទីនឈរលេខ២ មាន២២ពិន្ទុ, អេក្វាឌ័រឈរលេខ៣ មាន១៦ពិន្ទុ, អ៊ុយរ៉ាហ្គាយឈរលេខ៤មាន១៦ពិន្ទុ ខណៈដែលក្រុមឈរលេខ៥បណ្តោះអាសន្នគឺកូឡុំប៊ី មាន១៥ពិន្ទុ ក្នុង១១ប្រកួតកន្លងទៅ ៕

  

...

ដោយ៖ ភារៈ(រូបភាព ៖ Reuters)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print