រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Zoom Meeting)

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋបាលខណ្ឌដូនពេញ នៅព្រឹកវេលាម៉ោង ០៨​ និង​៣០នាទី​ថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ តាមរយៈការបញ្ជូនរូបភាព និងសំលេង (Video Zoom Meeting) ក្រោមអធិបតីភាពលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការចូលរួមពីលោក-លោកស្រី គណៈអភិបាលខណ្ឌ, លោកនាយក-នាយករងខណ្ឌ, អធិការនគរបាលខណ្ឌ, មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកយោធភូមិភាគពិសេស, លោក-លោកស្រីប្រធានការិយាល័យទាំង១១, លោក-លោកស្រីចៅសង្កាត់ទាំង១១, លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ និងលោក-លោកស្រីប្រធានទីរួមផ្សារទាំង០៣។

ក្នុងកិច្ចប្រជុំនេះដែរ​ ដោយមាន០៦របៀបវារៈដូចខាងក្រោម៖

១- មតិស្វាគមន៍បើកអង្គប្រជុំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ។

២- ការអនុវត្តសេចក្តីណែនាំ ស្តីពីការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មនានា ក្នុងរាជធានីភ្នំពេញ និងការព្យាបាលជំងឺកូវីដ-១៩ ប្រភេទ Delta នៅតាមផ្ទះក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

៣- ការព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះ ការបញ្ជូនទៅព្យាបាលនៅមណ្ឌលរបស់រដ្ឋ ព្រមទាំងសហការបិទខ្ទប់ទីតាំង និងផ្ទះអ្នកកើតជំងឺកូវីដ-១៩។

៤- ការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន

ក. ការបង្រា្កបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ រួមទាំងបទល្មើសគ្រឿងញៀន។

ខ. ការងាររៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន។

គ. ការងារអនាម័យបរិស្ថាន។

៥- ការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១។

៦- មតិបូកសរុប និងដាក់ចេញផែនការអនុវត្តដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ៕ ដោយ​៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print