ឃាត់ខ្លួនស្ត្រីជាជនសង្ស័យពីរនាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យជាស្ត្រីពីរនាក់ត្រូវបានកម្លាំងការិ​យាល័យប្រឆាំងគ្រឿងញៀនខេត្តនិងអាជ្ញាធរភូមិ-ឃុំ-ស្រុក ដោយមានកិច្ចសហការពីកម្លាំងមន្ទីរប្រឆាំងគ្រឿង​ញៀន​ (ក៤)បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង១៥នាទី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ​ គង់ សំណាង ភេ​ទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដោយដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន​១៦កញ្ចប់ធំ(សង្ស័យថាជាគ្រឿងញៀន និងឧបករណ៍​សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ក្នុងនោះ​ផង​ដែរ​ សមត្ថកិច្ច​ក៏បានធ្វេី​ការដកហូត​រថយន្ត​ម៉ាកFORD EV​E​REST ស៊េរីឆ្នាំ២០២១ ពណ៌ស​ ពាក់ស្លាក​លេខភ្នំពេញ​ 2BP-6979 (ជាមធ្យោបាយ​សម្រាប់ជួញដូរ​) និងមុខ​សញ្ញាស​ង្ស័យទាំងពីរនាក់​ ដេីម្បី​យកមកសាកសួរ​ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ​ពាក់ព័ន្ធ​ទាំងពីរនាក់​មានឈ្មោះ​១-គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ២-ឈ្មោះ​ សុខ ស្រីនិត ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

​ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ​ ព្រមទាំ​ងវត្ថុតាងបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿង​ញៀននៅរាជធានី​ភ្នំពេញ​ដេីម្បី​ចាត់កា​រ​តាមនីតិវិធី​បន្ដ​៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print