ទឹកដោះគោស្រស់​ នំ​ និងផលិតផលពីទឹកដោះគោខូចគុណភាពប្រមាណ​ជាង​ ២​តោន​ ​ត្រូវបានមន្ត្រីក.ប.ប.​ ស្ទាក់ចាប់​ និងដកហូតមកកម្ទេចចោល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖​ បេី​យោង​តាម​របាយការណ៍​របស់​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងថា​​ មន្ត្រីក.ប.ប.​ ប្រចាំខេត្តបន្ទាយមានជ័យ​បានរកឃេីញ​ និងស្ទាក់ចាប់បានទឹកដោះគោស្រស់​ ផលិតផលពីទឹកដោះគោ​ និងនំ​ ចំនួន​ ២​តោន​ និង​ ៦៥៥.៦២គីឡូក្រាម​ កាលពីថ្ងៃទី១២​ ខែតុលា​ ឆ្នាំ២០២១​ ដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងក្នុងខេត្តបន្ទាយមានជ័យ។

ប្រភពដដែល​ បន្តថា​ ក្រោយពីបានរកឃេីញដូចនេះ​ មន្ត្រីជំនាញ​បានធ្វេីការដកហូតដេីម្បីកម្ទេចចោលភ្លាមៗ​ ជៀសវាងឈ្មួញឆ្លៀតឱកាសដាក់ចរាចរផលិតផលទាំងនេះនៅលេីទីផ្សារដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

ជាមួយគ្នានេះ​ មន្ត្រីសាខា ក.ប.ប. ប្រចាំនៅខេត្តចំនួន៤ ក្នុងនោះមានខេត្តរតនគិរី ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម បានរកឃើញស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈចំនួន ១៧ទីតាំង មិនមានអនុលោមភាពតាមបទប្បញ្ញត្តិច្បាប់ ។

ក្រោយពីបានចុះប្រតិបត្តិការត្រួតពិនិត្យតាមបណ្តាស្ថានីយ​ និងដេប៉ូចែកចាយប្រេងឥន្ធនៈសរុបចំនួន ៣២ទីតាំង ស្ថិតក្នុងភូមិសាស្រ្ត ក្រុងបានលុង ស្រុកសូទ្រនិគម ស្រុកអង្គរជុំ​ ស្រុកថ្មគោល ស្រុកបវេល និងស្រុកជើងព្រៃ នាថ្ងៃទី១១ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។​

គួរបញ្ជាក់ថា សម្រាប់ស្ថានីយ​ និងដេប៉ូដែលប្រព្រឹត្តខុសនឹងបទប្បញ្ញត្តិខាងលើ ត្រូវបានមន្ត្រីជំនាញធ្វើការណែនាំ និងពិន័យតាមនីតិវិធី៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print