លោក ថង សាវុន អតីតអភិបាលខេត្តរតនគិរី បានរំលឹកពីអនុស្សាវរីយ៍ជាច្រើននៅក្នុងទឹកដីកំណើតមួយនេះ ខណ:លោកទៅកាន់ជាអភិបាលខេត្តមណ្ឌលគីរី !

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោក ថង សាវុន អតីតជាអភិបាលនៃគណៈអភិបាលខេត្តរតន:គិរី ហើយបច្ចុប្បន្នត្រូវបានព្រះមហាក្សត្រចេញត្រាស់បង្គាប់ ជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី បានសំណេរលើ facebook ផ្លូវការ របស់ខ្លួនយ៉ាងដូច្នេះថា, ក្នុងឱកាសដ៏នក្ខត្តឬក្ស មហាប្រសើរ ដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្ទេរភារកិច្ចរូបខ្ញុំពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរី បន្ទាប់ពីខ្ញុំបានបំពេញតួនាទីក្នុងរយៈពេល២អាណត្តិស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌកន្លងមក ខ្ញុំពិតជាមានអនុស្សាវរីយ៍ជាច្រើននៅក្នុងទឹកដីកំណើតមួយនេះ។
លោកថ្លែងបន្តថា, ខ្ញុំក៏សូមឆ្លៀតឱកាសគោរពសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក លោកស្រី អង្គក្រុមប្រឹក្សាខេត្តទាំងអស់ ដែលបានខិតខំបំពេញតួនាទី និងគាំទ្រដល់រូបខ្ញុំបាទ ក្នុងការអនុវត្តនូវផែនការអភិវឌ្ឍន៍ខេត្ត ដែលអង្គក្រុមប្រឹក្សាបានអនុម័ត និងផែនការជាយុទ្ធសាស្ត្រ គោលនយោបាយជាតិនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
លោក ថង សាវុន បន្តថា, ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះលោក លោកស្រី ប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តទាំងអស់ ដែលបានខិតខំជួយជំរុញ និងណែនាំ តម្រង់ទិសដល់រូបខ្ញុំ ក្នុងការអនុវត្តនូវគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌការអនុវត្តនូវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី សំដៅលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈដល់ពលរដ្ឋកាន់តែប្រសើរឡើង ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណ និងសុវត្ថិភាពសង្គម។
ជាងនេះទៅទៀត ក្នុងរយៈពេល២អាណត្តិ ប្រាំបីឆ្នាំកន្លងមក ខ្ញុំពិតជាចងចាំមិនភ្លេចនូវការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលជាសេនាធិការមិនអាចខ្វះបាន បានពួតដៃគ្នាក្នុងការអនុវត្តតួនាទី ភារកិច្ច និងផែនការសកម្មភាពនានា ដែលក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តបានដាក់ចេញ ក្នុងគោលដៅសម្រេចនូវចក្ខុវិស័យរួមមួយរបស់ប្រជាជាតិយើង ហើយសមិទ្ធផលការងារដែលបានកើតឡើងកន្លងមកមិនអាចផ្តាច់ចេញពីការចូលរួមរបស់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋជាទីស្រលាញ់ របស់ខ្ញុំបានឡើយ។

លោកបានលើកឡើងទផតថា, ចំពោះរូបខ្ញុំ បើទោះបីជាទៅដល់ទីណា ខ្ញុំមិនអាចបំភ្លេចទឹកដីកំណើតដ៏ល្អឆើតនេះបានឡើយ ខ្ញុំនឹងបន្តចូលរួមតាមលទ្ធភាពដើម្បីឱ្យខេត្តរតនគិរី ជាទីស្នេហា របស់យើងប្រកបដោយសោភណ្ឌភាព និងមានសណ្តាប់ធ្នាប់ របៀបរៀបរយ។
ជាចុងក្រោយខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ សូមជួបប្រទះតែសេចក្តីសុខ ទទួលជោគជ័យគ្រប់ភារកិច្ច និងសូមជៀសឆ្ងាយពីជំងឺកូវីដ-១៩។ សូមអរព្រះគុណ និងអរគុណ! ៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print