ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេលើពិភពលោក សម្រាប់ការងារចាក់វ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, ក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា ,បើយោងតាមប្រភពពី៖ FT Vaccine tracker …បានបញ្ជាក់ឱ្យដឹងថា, ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេលើពិភពលោក សម្រាប់ការងារចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមានការព្យាករណ៍និងប៉ាន់ប្រមាណថា កម្ពុជានឹងឈានដល់ចំណាត់ថ្នាក់កំពូល ទី៥/ទី៧ នៅក្នុងប្រភេទទាំង៣ នៅថ្ងៃទី ៣១ ខែតុលា ដោយសារមានដំណើរការចាក់ដូសជម្រុញ និងការចាក់ដូសទី២ ដល់កុមារ។ សម្រាប់មនុស្សពេញវ័យ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងដូសទី១ ដល់អ្នកដែលមានអាយុលើសពី ១៨ឆ្នាំ បានប្រហែល ៩២% និងមានអ្នកចាក់វ៉ាក់សាំងគ្រប់ដូសប្រមាណ ៨៩%។

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មាន ៩៩,២៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៩៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៦,៤៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។

រហូតដល់ ថ្ងៃទី ១៣ ខែតុលា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២៧២នាក់​ (ឆ្លងសហគមន៍​:​ ​​២៤៧ និង​ នាំចូល:​ ២៥) និងមានជាសះស្បេីយ​ ៤៩៤នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១១៥៦០៧នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១០៩២៩៦នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ #១៥នាក់​ សរុប​ស្លាប់ ២៥៥៩នាក់ ។

សូមបន្តអនុវត្ត​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

យេីងបានធ្វេីតេស្តចំនួន​ 2524490 ស្មេីនឹង​ 148586 ក្នុង១លាន នាក់​ ។

នៅរសៀលនេះផងដែរ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោក អ៊ុំ រាត្រី អភិបាលនៃខណៈអភិបាលខេត្តបន្ទាយមានជ័យ បានបន្តដំណើរព្រមទាំងនាំយករង្វាន់លើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់លោកយាយលោកតាអាយុ១០០ឆ្នាំឡើង ចំនួន៦នាក់បន្ថែមទៀត នៅក្នុងខេត្តបន្ទាយមានជ័យ ៖

១.លោកយាយ ណៃ ថោង ព្រះជន្ម១០១ឆ្នាំ រស់នៅភូមិប៉ោយស្វាយ ឃុំរហា ស្រុកព្រះនេត្រព្រះ។

២.លោកតា ឡៃ ខាំផាន់ ព្រះជន្ម១០១ឆ្នាំ រស់នៅភូមិកូបតូច ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

៣.លោកយាយ ឆៅ វិញ ព្រះជន្ម១០១ឆ្នាំ រស់នៅភូមិពង្រ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

៤.លោកយាយ ថូ ឈិន ព្រះជន្ម១០៣ឆ្នាំ រស់នៅភូមិគោកចក ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

៥.លោកយាយ មាស ផល ព្រះជន្ម១០៦ឆ្នាំ រស់នៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

៦.លោកយាយ ជុំ សាវឿន ព្រះជន្ម១០០ឆ្នាំ រស់នៅភូមិកូបជើង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថាលោកយាយ លោកតា ទាំង៦នាក់ ដែលទទួលរង្វាន់លើកទឹកចិត្តពី សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ម្នាក់ៗ ទទួលបានថវិកា ចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ៕

 

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print