ភ្នំពេញៈ បាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នៅតែមានឥទ្ធិពលខ្លាំង ។ ជាក់ស្តែង កាលពីរសៀលថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៦ នៅពេលមេឃរកកលភ្លៀង បាតុភូតទាំងនេះបានបង្កឱ្យ៖ ១. រន្ទះបាញ់ស្លាប់កុមារាម្នាក់ អាយុ ១៣ ឆ្នាំ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ២. ខ្យល់កន្ត្រាក់ ធ្វើឲ្យរលំផ្ទះសង្កត់លើស្ត្រីវ័យចំណាស់ម្នាក់បណ្តាលឱ្យស្លាប់ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ៣. ខ្យល់កន្ត្រាក់ ធ្វើឲ្យរលំ និងរបើកដំបូលផ្ទះ ចំនួន ៣១ ខ្នង នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ខាងក្រសួងបានសូមបងប្អូនបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន (នៅពេលមេឃរកកលភ្លៀង) ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕
សុខ ខេមរា
...