ខេត្តកំពង់ចាម៖ សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការបន្តសុពលភាពនៃការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម រយៈពេល ០២ (ពីរ) សប្ដាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៥ ខែតុលា រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ចាមសម្រេច ;
ត្រូវបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅ ទូទាំងខេត្តរយៈពេល០២(ពីរ)សប្ដាហ៍ ចាប់ថ្ងៃទី១៥ ខែតុលា រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ក្នុងបរិបទដែលកម្ពុជា កំពុងប្រឈមនឹងការមកដល់នៃរលកទី៣ នៃការឆ្លងរីករាលដាលទ្រង់ទ្រាយធំនៃជំងឺ កូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មីប្រភេទ ដែលតា(Delta) និងស្របពេលខេត្តកំពង់ចាម ខេត្តមួយត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលន ជំងឺកូវីដ-១៩ ក្នុងសហគមន៍។
អភិបាលនៃគណៈអភិបាលក្រុង-ស្រុក ត្រូវហាមឃាត់នូវរាល់សកម្មភាពមួយចំនួនដូចខាងក្រោម៖
– សកម្មភាពមុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទជាអាទិ៍ ខារ៉ាអូខេ, រង្គសាល ឌីស្កូតែក និងបៀហ្គាឌីន រមណីយដ្ឋានធម្មជាតិ និងកែច្នៃសួនកម្សាន្តនានា អាជីវកម្ម ម៉ាស្សា, ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងភាពយន្ត, រោងសម្ដែងសិល្បៈ, សារមន្ទីរ, បណ្ណាល័យក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា ការប្រគុំតន្ត្រី។
-សកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ដោយយោងតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
-រាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្ស
ចូលរួមលើសពី ១០(ដប់)នាក់ ត្រូវមានការអនុញ្ញាតិពីអាជ្ញាធរមានសមត្ថកិច្ច។
-រាល់ការជួបជុំ ឬប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹង និងល្បែស៊ីសងគ្រប់ប្រភេទ។
-ការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ សកម្មភាពអាជីវកម្មពេលរាត្រី រួមមាន៖ តូបលក់ចល័ត ផ្សាររាត្រី ផ្សារទំនើប ម៉ាត ហាងលក់ ទំនិញគ្រប់ប្រភេទ ការជួបជុំនៅតាមទីសាធារណៈនានាដែលមានសភាពអ៊ូអរ និងការជួបជុំមនុស្សច្រើន ត្រូវហាមឃាត់ចាប់ពីម៉ោង២២:០០នាទី ដល់ម៉ោង ០៣:០០នាទីព្រឹក ជាកំហិត។
-សកម្មភាពប្រមូលផ្តុំមនុស្ស ក្នុងការថ្វាយបង្គំតាមបែបសាសនា។
ត្រូវបានលើកលែងរាល់សកម្មភាពមួយចំនួនដូចខាងក្រោម៖
-សិស្សានុសិស្ស ដែលត្រូវបានអនុញ្ញាតិឱ្យចូលសិក្សាតាមវេនដែលបានរៀបចំបែងចែក ដោយគណៈគ្រប់គ្រងសាលានីមួយៗ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍៕
ដោយ, សិលា