នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញៈ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៩និង៤០នាទីព្រឹក កម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនស្រ្តី ជនសង្ស័យម្នាក់ជាក់ស្ដែងក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចរបងឃ្លាំងគ្មានលេខ ផ្លូវលេខ ១២៣ សង្កាត់ទួលទំពូង 1 ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមនបានបញ្ជាក់ថា ជាលទ្ធផលកម្លាំងងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ សឺង ចិន្តា ភេទស្រី អាយុ៣៥ឆ្នាំ ស្នាកនៅបន្ទប់ជួលម្តុំលីទ្បា សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន១២កញ្ចប់តូចៗ ។

បើតាមលោកវរសេនីយ៍ទោ ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមនបានប្រាប់ឱ្យដឹងថា ស្រ្តីជាជនសង្ស័យខាងលើបានដើរចុះឡើងនៅតាមផ្លូវ។ដោយមានការសង្ស័យសមត្ថកិច្ចក៏បានធ្វើការត្រួតពិនិត្យហើយបានរកឃើញម្សៅក្រាមពណ៌សចំនួន១២កញ្ចប់តូចៗនៅក្នុងហោប៉ៅខោខាងស្តាំ (សង្ស័យថ្នាំញៀន)។

នៅចំពោះមុខ កម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕ ដោយជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print