ត្រីផ្សោតសមុទ្ទ១ក្បាលធំ បានងាប់ហើយរសាត់មកទើរលើឆ្នេរព្រែកត្រែង ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ: ពលរដ្ឋប្រាប់ថា មានត្រីផ្សោតសមុទ្រធំមួយក្បាល ងាប់អណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងភូមិសាស្ត្រ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីព្រឹកព្រលឹមថ្ងៃ១៤តុលា២០២១ ។

ក្រោយទទួលសេចក្តីរាយការណ៍អំពីករណីនេះ នៅថ្ងៃដដែល មន្រ្តីជំនាញជលផល នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះពិនិត្យមើលត្រីផ្សោត១ក្បាលដែលងាប់នេះ ហើយបានបញ្ជាក់ថា ត្រីផ្សោតសមុទ្រមួយក្បាលដែលងាប់នេះមានទង្ងន់ ប្រហែលជាង១០០គីឡូ ក្រាមមាន បណ្តោយ ១.៨០ម៉ែត្រនិង ទទឹង ០.៨០ម៉ែត្រ ជាប្រភេទផ្សោតច្រមុះដបចំពុះវែង(common bottlenose) ។ បើតាមមន្ត្រីជលផលដដែលថា ត្រីផ្សោតប្រភេទនេះ រស់នៅតំបន់កោះព្រីង ឆ្នេរខែម មុខរាម និងនៅប្រជុំកោះរ៉ុង ជាប្រភេទសត្វកម្រត្រូវការពារ អភិរក្ស ដោយអនុក្រឹត្យលេខ១២៣ អ.ន.ក្រ ។ យោងតាមការពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានសន្និដ្ឋាន ថាត្រីផ្សោតនេះ ងាប់ដោយសារជាប់មងរបស់ប្រជានេសាទ ហើយបច្ចុប្បន្នមន្រ្តីជំនាញកប់ត្រីនេះ តាមបច្ចេកទេសហើយ៕ ដោយ Vin Soun

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print