ផ្ទុះគ្រាប់បែក បាញ់ប្រហារទៅលើក្រុមបាតុករនៅរដ្ឋធានីលីបង់ ស្លាប់និងរបួសរាប់សិបនាក់(មានវីដេអូ)

ចែករំលែក៖

នៅថ្ងៃទី ១៤ខែតុលា រដ្ឋធានី Beirut ប្រទេសលីបង់ មានករណីផ្ទះគ្រាប់បែកពីរលើកនិងបាញ់ប្រហារទៅលើក្រុមបាតុករ ចូលរួមធ្វើបាតុកម្ម ប្រឆាំងនឹងការស្រាវជ្រាវរបស់តុលាការស្តីពីការផ្ទុះកំពង់ផែ Beirut កាលពីខែសីហាឆ្នាំ២០២០។

សារព័ត៌មាន រ៉យទ័របានដកស្រង់ប្រភពព័ត៌មានពីកម្លាំងយោធាលីបង់បានឲ្យដឹងថា ករណីផ្ទុះគ្រាប់បែកនិងបាញ់ប្រហារបានសម្លាប់មនុស្ស ៦នាក់ និងរបួស ៦០នាក់ ។ ហេតុការខាងលើកើតឡើងនៅតំបន់ Ain el Remmaneh ក្នុងពេលបាតុករ ធ្វើដំណើរឆ្លងកាត់តំបន់ប្រជុំជនពីរផ្សេងគ្នា ម្ខាងកាន់សាសនាគ្រឹស្ត និងសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត ទើបបង្កឲ្យមានការផ្ទះអាវុធកើតឡើង។
បណ្តាញទូរទស្សន៍ al-Manar របស់ក្រុមហេប៊ូឡាស់ បានផ្សាយថា ការបាញ់កាំភ្លើងក្នុងពេលដែលក្រុមបាតុករព្យាយាមឆ្ពោះទៅកាន់ទីស្នាក់ការក្រសួងយុត្តិធម៌ ។ ចំណែកបណ្តាញព័ត៌មាន Sputnik វិញបានផ្សាយថា ក្រោយការផ្ទុះអាវុធនៅមានការផ្ទុះគ្រាប់បែបពីរលើកផ្សេងគ្នា។ កម្លាំងទាហានបានទៅកាន់កន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានភាព ក៏ដូចជាស្រាវជ្រាវ ការបាញ់ប្រហារទៅលើក្រុមបាតុករ។
កម្លាំងទាហានប្រកាសថា នឹងស្វែងរកចាប់ខ្លួនជនដៃដល់ដែលបានផ្ទុះអាវុធ ទៅលើក្រុមបាតុករ។ កម្លាំងទាហានមួយចំនួនធំក៏បានបញ្ជូនទៅកាន់រដ្ឋធានីBeirut ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ។
ការប្រឈមមុខតានតឹងផ្នែកនយោបាយកើតឡើង ពាក់ព័ន្ធការស្រាវជ្រាវស្តីពីការផ្ទុះកំពង់ផែកាលពីខែសីះហាឆ្នាំ២០២០ សម្លាប់មនុស្ស ជាង២០០នាក់ និងរបួសជាង ៦៥០០នាក់ ។ ការផ្ទុះយ៉ាងខ្លាំងបំផ្លាញកំពងផែរស្ទើរតែទាំងមូល៕

ដោយ៖ធីរីណា

រូបថត៖Reuters.

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print