ពលរដ្ឋរស់នៅក្នុងតំបន់ជិតព្រំដែនដែលមានវិវាទរវាងចិននិឹងឥណ្ឌា បាននាំគ្នាចាកចេញពីផ្ទះសម្បែង ភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពព្រោះបារម្ភខ្លាចផ្ទុះសង្គ្រាម ក្រោយពីរដ្ឋាភិបាលទីក្រុងញូវដេលី ប្រកាសពីគម្រោងជីកលេណដ្ឋាន(Boongke)។ លោក Gyalson និងគ្រួសារ បានរស់នៅតំបន់ Chushul ក្នុងរដ្ឋ Ladakh ប្រទេសឥណ្ឌាជិតតំបន់ដែលមានវិវាទជាមួយចិន ។ លោក Gyalson ប្រកបមុខរបរចិញ្ចឹមសត្វហើយរស់នៅក្នុងតំបន់នោះជាច្រើនជំនាន់កន្លងមកហើយ ត្រូវបង្ខំចិត្តភៀសខ្លួនដោយខ្លាចផ្ទុះសង្គ្រាមរវាងចិននិឹងឥណ្ឌា ដូចកាលពីឆ្នាំ១៩៦២។ សារព័ត៌មានSCMP បានដកស្រង់សម្តីលោក Gyalson ដែលបានឱ្យដឹងថា «យើងមិនអាចទៅកាន់វាលស្មៅដ៏ធំធេង ហើយពិបាករកចំណីគ្រប់គ្រាន់សម្រាប់សត្វចិញ្ចឹមរបស់លោក។ សត្វទាំងនោះគឺជាជីវិតរបស់យើងខ្ញុំ»។ ព្រំដែនចិន-ឥណ្ឌា បានប្រឈមមុខតានតឹងដាក់គ្នានៅខែមិថុនាឆ្នាំ២០២០ ក្រោយការវាយប្រហារគ្នាបណ្តាលឱ្យទាហានឥណ្ឌា ២០នាក់ស្លាប់ និងទាហានចិន៤នាក់ នៅតំបន់ Galwan ។ នោះជាការវាយប្រហារគ្នាមិនប្រើអាវុធសម្លាប់មនុស្សច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំកន្លងមក ៕ ដោយសាធី
រូបថត៖SCMP.