ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ករណីរលួច (លួចកាត់ខ្សែរភ្លើង) ថ្ងៃទី១៥ខែតុលា ឆ្នាំ២០២១វេលាម៉ោង០២:៣០នាទី យប់នៅចំនុចផ្ទះលេខ២៤ផ្លូវលំ ក្រុម ០៤ ភូមិ ផ្សារតូចសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
-ជនរងគ្រោះឈ្មោះ ធូ យូណាយធិស្ទេត ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខែ្មរ មុខរបរបុគ្គលិកលក់សាំង ស្នាក់នៅផ្ទះលេខជួលផ្លូវលំភូមិ ផ្សារតូច សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ ។
– ជនសង្ស័យឈ្មោះ រិន ដារ៉ា ភេទ ប្រុស អាយុ ២៥មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រុម១៤ ភូមិផ្សារតូចសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ប្រេីប្រាស់សារធាតុញៀននិងតេស្តអវិជ្ជមានកូវីដ១៩)។
* សម្ភារដកហូតរួមមាន៖
-ភ្សែភ្លើងប្រវែវ០៤ម៉ែត្រ(បានប្រគល់ជូនម្ចាស់វិញ)។
– ដែកដងា្កប់ចំនួន០១
-កង្រ្តៃកាត់ខ្សែរភ្លើងចនួន០១។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់អោយដឹងថា មុនកើតហេតុនៅថ្ងៃខែឆ្នាំខាងលើកម្លាំងខណ្ឌ+ប៉ុស្តិបានធ្វើការល្បាតមកដល់ចំណុចកើតហេតុខាងលើស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើងលើបង្គោលភើ្លងក៏ហៅអោយចុះមកក្រោមធ្វើការត្រួតពិនិត្យឃើញខ្សែរភ្លើងកាត់រួចប្រវែង០៤ម៉ែត្រនិងឧបករណ៍កន្រ្តៃកាត់ខ្សែរភ្លើងទើបសមត្ថកិច្ចបាននាំជនសង្ស័យមកប៉ុស្តិ៍ទួលសង្កែទី១ធ្វើការសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ជីណា