Pedri យល់ព្រមបន្តកុងត្រាថ្មីជាមួយក្លិប Barcelona ជាមួយតម្លៃ១ពាន់លានអឺរ៉ូ

ចែករំលែក៖

ក្លិបអ្នកមានបុណ្យ Barcelona បានប្រកាសថា ខ្សែបម្រើវ័យជំទង់ Pedri បានយល់ព្រមបន្តកុងត្រាជាមួយក្លិប Barcelona ដែលរួមបញ្ចូលទាំងលក្ខខណ្ឌផ្សេងៗក្នុងតម្លៃ១ប៊ីលានអឺរ៉ូ (៨៤៦លានផោន) ។

កិច្ចសន្យាថ្មីរបស់កីឡាករវ័យ១៨ឆ្នាំរូបនេះនឹងបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ហើយគេរំពឹងថា នឹងចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រនេះ។

Pedri បានចូលរួមជាមួយក្រុម Barcelona ពីក្លិប Las Palmas កាលពីខែសីហា ឆ្នាំ២០២០ ហើយលេងបាន៥៣ប្រកួតសម្រាប់ពួកគេកាលពីរដូវកាលមុនដែលជាកីឡាករភាគច្រើននៅក្នុងក្លិប។

កីឡាកររូបនេះក៏ជាផ្នែកមួយនៃក្រុមជម្រើសជាតិអេស្ប៉ាញដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០ផងដែរ។

គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញលោក Luis Enrique បានចាប់ផ្តើមឲ្យគាត់បង្ហាញខ្លួនសម្រាប់ការប្រកួតរបស់ក្រុមនៅក្នុងការប្រកួត ខណៈដែលគាត់បានចាប់អារម្មណ៍នៅលើឆាកអន្តរជាតិ។

ក្នុងការបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអេស្ប៉ាញកីឡាករវ័យ១៨ឆ្នាំរូបនេះត្រូវបានបញ្ចូលទៅក្នុងក្រុមកីឡាករវ័យក្មេងបំផុតសម្រាប់ UEFA ក្នុងការប្រកួតនៅទ្វីបអឺរ៉ុបផងដែរ។

យុវជនរូបនេះក៏បានជួយអេស្ប៉ាញឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅរដូវក្តៅបន្ទាប់ពីពួកគេបានចាញ់ប្រេស៊ីលនៅវគ្គផ្តាច់ព្រ័ត្រ។

Pedri បានបង្ហាញខ្លួនចំនួន៤ដងសម្រាប់ក្រុម Barcelona ដែលកំពុងជួបការលំបាកនៅរដូវកាលនេះដោយក្លិបនេះឈរនៅលេខ៩បណ្តោះអាសន្នក្នុងតារាងលីគកំពូលអេស្ប៉ាញ និងកំពុងឈរបាតតារាងក្នុងពូលក្របខ័ណ្ឌChampions League របស់ពួកគេ ៕

 

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print