គ្រោះអគ្គិភ័យឆាប់ឆេះខុនដូរ ជាប្រវត្តិសាស្ត្រមិនធ្លាប់មាននៅកោះតៃវ៉ាន់បានសម្លាបមនុស្សកើនឡើងដល់ទៅ៤៦នាក់ហើយគិតត្រឹមថ្ងៃទី១៥ខែតុលា ដោយនៅមានអ្នករបួសធ្ងន់ជាច្រើនទៀត ហើយអ្នកស្លាប់អាចនឹងបន្តកើនឡើងខ្ពស់ទៀត។
ពលរដ្ឋកោះតៃវ៉ាន់បង្ហាញការខឹងសម្បារយ៉ាងខ្លាំង ក្រោយមានហេតុការអាក្រក់ខាងលើកើតឡើង ។ ការឆាប់ឆេះកើតឡើងនៅទីក្រុង កៅ សុង (Kaohsiung) ភាគខាងត្បូងកោះតៃវ៉ាន់ ខណៈក្រុមអ្នកស៊ើបអង្កេត កំពុងស្វែងរកមូលហេតុ ដែលបង្កឱ្យមានគ្រោះអគ្គិភ័យទ្រង់ទ្រាយធំបំភុតសម្រាប់កោះតៃវ៉ាន់ ក្នុងពេលជាច្រើនទសវត្សរ៍មកនេះ មិនទាន់ដឹងនៅឡើយទេ។
គ្រោះអគ្គិភ័យនេះ បង្កក្តីការព្រួយបារម្ភអំពីស្តង់ដារសុវត្ថិភាព នៅកោះតៃវ៉ាន់ ហើយបានលាតត្រដាងពីស្ថានភាពរស់នៅតោកយ៉ាក របស់មនុស្សចាស់ជាច្រើន នៅក្នុងសង្គមតៃវ៉ាន់។ អគារដែលបានឆាបឆេះនេះ គឺស្ថិតនៅក្នុងស្ថានភាពចាស់ ហើយអ្នកដែលបានស្លាប់ភាគច្រើន គឺជាកម្មករនិងមនុស្សចាស់ ដែលមានប្រាក់ចំណូលទាប ដែលអ្នកខ្លះមានពិការភាព និងវង្វេងវង្វាន់ទៀតផង។
បើតាមក្រុមមន្រ្តីអគ្គិភ័យកោះតៃវ៉ាន់ មូលហេតុមួយដែលបណ្ដាលឱ្យអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនោះ គឺដោយសារជាន់ពាណិជ្ជកម្ម ៥ជាន់ដែលនៅផ្នែកខាងក្រោម ពោរពេញទៅដោយកម្ទេចកម្ទី និងរបស់របរបោះចោល ដែលបង្កើតជាផ្សែងយ៉ាងច្រើន ដែលបន្ទាប់មកបានឆាបឆេះជាន់អាផាតមិនស្នាក់នៅខាងលើ។
គ្រោះអគ្គិភ័យនេះ បានឆាបឆេះនៅវេលាយប់រំលងអធ្រាត្រថ្ងៃអង្គារឈានចូលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅអគារស្នាក់នៅមួយ ដែលមានកម្ពស់ ១៣ជាន់ និងមានអាយុកាល ៤០ឆ្នាំមកហើយ ដែលស្ថិតនៅក្នុងសង្កាត់ យ៉ានឆេង (Yancheng) ទីក្រុង Kaohsiung ភាគខាងត្បូងកោះតៃវ៉ាន់ ហើយត្រូវបានពន្លត់ទៅវិញនៅវេលាព្រឹកព្រលឹមថ្ងៃដដែល៕ដោយ៖ធីរីណា
ប្រភពរូបថត៖CNN.