អគ្គិភ័យឆេះផ្ទះមួយកន្លែង នៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង ៩និង៤៣នាទីព្រឹក ថ្ងៃសុក្រ ៩កេីត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយកន្លែងកើតឡើងនៅចំណុចផ្ទះលេខ១៧៥ តាមបណ្តោយផ្លូវព្រះនរោត្តម ក្រុម៦៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ប្រភេទសំណង ថ្មបេតុង (៤ម៉ែត្រ x ៤ម៉ែត្រ ) ខូចខាតសម្ភារឆេះសម្ភារប្រេីប្រាស់អស់ទាំងស្រុង និងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។  ករណីនេះមិនបណ្តាលឱ្យមានមនុស្សស្លាប់ ឬរបួសឡើយ។  ក្នុងប្រតិបត្តការនេះប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ៥គ្រឿង ប្រេីប្រាស់ទឹកអស់ ៣រថយន្ត ស្មេីនឹង ១២ម៉ែត្រគូប រថយន្តជំនួយរបស់ក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ពុំប្រេីប្រាស់ទឹក អគ្គិភ័យរលត់នៅម៉ោង ១០និង០០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print