ខេត្តត្បូងឃ្មុំ ៖ សមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ តុលា ឆ្នាំ២០២១នេះ បានចុះបង្ក្រាបនិងឆែកឆេរ ទីតាំងបទល្មើស ធនធានរ៉ែ នៅតំបន់សំពៅលូន ស្ថិតក្នុងភូមិបុស្សតាអឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ។
កិច្ចសហប្រតិបត្តិការ សមត្ថកិច្ចបានរុករកឃើញវត្ថុតាង ពាក់ពន្ធ័បទល្មើសធនធានរ៉ែរួមមាន ៖ អណ្តូងបិទមួយ កន្លែងដែលកំពុងធ្វើសកម្មភាព អាងប្រព្រឹត្តកម្មគីមីមួយកន្លែង កំពុងសាងសង់, កន្លែងកញ្ជ្រែង រែងមាស មួយកន្លែង កំពុងដំណើរការ, ម៉ាស៊ីនភ្លើង ចំនួន បួន គ្រឿង, ម៉ាស៊ីនខ្យល់ មួយគ្រឿង និងឧបករណ៍មួយចំនួន ដែលបម្រើឱ្យ ការប្រព្រឹត្ត បទល្មើសរុករ៉ែ អនាធិបតេយ្យ ដោយគ្មានច្បាប់អនុញ្ញាត។
សមត្ថកិច្ចបានសម្រេចដកហូតឃាត់ទុកវត្ថុតាង នៃបទល្មើសធនធានរ៉ែ មានម៉ាស៊ីនខ្យល់ ពីរ គ្រឿង, ម៉ាស៊ីនភ្លើង និងឌីណាម៉ូ ប្រាំ គ្រឿង, ម៉ាស៊ីនត្រើយ មួយ គ្រឿង, ម៉ូទ័រ មួយ គ្រឿង,ម៉ាស៊ីន ត្បាល់អុក មួយ គ្រឿង, ម៉ាស៊ីនត្បាល់កិនកញ្ជ្រែងញាក់ មួយ គ្រឿង។ ការឆែកឆេរ និងដកហូតវត្ថុតាង ក្នុងបទល្មើសធនធានរ៉ែនេះ គឺដើម្បីចាត់ការតាមនីវិធី។
សមត្ថកិច្ចបានរកឃើញថា ឈ្មោះ លោកស្រី ថុល ធីណាន់ ជាម្ខាស់ទីតាំង ខាងលេីនេះ តែពុំមានវត្តមាននោះឡេីយ ឃេីញតែឈ្មោះ លោក នុន វុទ្ធី អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែងសីម៉ា ខេត្តមណ្ឌលគិរី ជា មេការ ។
មុនឈានដល់ការឆែកឆេរ និងដកហូតវត្ថុតាង ក្នុងបទល្មើសធនធានរ៉ែ នៅតំបន់សំពៅលូន ស្ថិតក្នុងភូមិបុស្សតាអឹម ឃុំជាំតាម៉ៅ ស្រុកមេមត់នេះ
សូមបញ្ជាក់ថា កន្លងមកមន្ត្រីជំនាញបានចុះទៅធ្វើកិច្ចសន្យា ជាមួយម្ចាស់ទីតាំង ទុកពេលឱ្យរុះរើខ្លួនឯង។ ប៉ុន្តែម្ចាស់ ឬអ្នកគ្រប់គ្រង មិនបានអនុវត្តតាម កិច្ចសន្យាឡើយ។ ពិសេសតំបន់សំពៅលូនរាជរដ្ឋាភិបាលបានសម្រេចប្រគល់សិទ្ធិឱ្យក្រុមហ៊ុន របស់ប្រទេសអូស្ត្រាលី ឈ្មោះ រ៉ឺនេសង់ មីនើរ៉ល រុករករ៉ែមាស លើផ្ទៃដី ១០០ គីឡូម៉ែត្រក្រឡា រយៈពេល ២៤ ខែ៕
ដោយ៖ វណ្ណៈ