ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ជាតំណាងរូបលោកនាំយកគ្រឿងឧបភោគបរិភោគជាមីចំនួន ១.០០០កេស ដើម្បីផ្តល់ជូនដល់មណ្ឌលទាំង៦ដើម្បីសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដែលពិធីប្រគល់ធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។
អំណោយដ៏ថ្លៃថ្លារបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង បានផ្ដល់តាមរយៈលោកស្រីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញផ្ដល់ជូនមជ្ឈមណ្ឌលទាំង៦នោះមានមីចំនួន១.០០០កេស ។
ក្នុងឱកាសនោះលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានបែងចែកអំណោយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជាស៊ីណា ឃួងស្រេងនោះមានដូចតទៅ ១-មណ្ឌលកុមារកំព្រាភ្នំពេញថ្មីចំនួន ១០០កេស។ ២ -មណ្ឌលកុមារកំព្រាកុលាបទី៤ចំនួន100 កេស។ ៣-សមាគមសំនៀងតន្ត្រីចាបតូចចំនួន100 កេស។ ៤-មណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញព្រៃស្ពឺចំនួន២០០កេស ។ ៥-មជ្ឈមណ្ឌលឱកាសខ្ញុំចំនួន ៤០០កេស។ ៦-ជនចាស់ជរាជួបការលំបាក និងបុគ្គលិកជាប់កិច្ចសន្យាជួបការលំបាកផ្នែកជីវភាពចំនួន១០០កេស។
ក្នុងឱកាសនោះលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញនិងតំណាងឱ្យមណ្ឌលទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកអភិបាលរាជធានីភ្នំពេញដែលបានផ្ដល់អំណោយដ៏មានសារសំខាន់ដល់ពួកយើងខ្ញុំនាឱកាសនេះហើយសូមជូនពរលោកអភិបាលរាជធានី និងលោកស្រីជាភរិយា ព្រមទាំងបុត្រាបុត្រី សូមសមប្រកបនឹងសុខ
ភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ ដើម្បីបន្តដឹកនាំ អភិវឌ្ឍរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕
ដោយ៖ សំរិត