អ្នកនាំពាក្យកម្លាំងទាហានមីយ៉ាន់ម៉ាបានប្រកាសឲ្យដឹងថា នឹងមិនអនុញ្ញាតឲ្យឧបការីអាស៊ាន មកទស្សនកិច្ចប្រទេសនេះ ហើយមិនអនុញ្ញាតឲ្យជួប អតីតមេដឹកនាំគណបក្សសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យលោកស្រីស៊ូជីនោះឡើយ។ បច្ចុប្បន្នលោកស្រីស៊ូជីត្រូវបានឃុំខ្លួនដោយចោទប្រកាន់ទោសជាច្រើន ។ អ្នកនាំពាក្យកម្លាំងទាហានមីយ៉ាន់ម៉ា លោក Zau Min Tun បានឲ្យដឹងថា ការដែលអង្គការសហប្រជាជាតិយឺតយ៉ាវក្នុងការអនុម័តអគ្គរដ្ឋទូតរបស់រដ្ឋាភិបាលយោធា គឺមានសកម្មភាពនយោបាយ។ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា បង្ហាញឯកសារសង្ខែបកាលពីថ្ងៃទី ១៤ខែតុលា ក្នុងពេលដែល អន្តរជាតិបង្កើនការដាក់គំនាប់ទៅលើរដ្ឋាភិបាលយោធា ឲ្យអនុវត្តគម្រោងសន្តិសភាព៥ចំណុចដែលប្រមុខដឹកនាំយោធា Min Aung Hliang បានយល់ព្រមជាមួយអាស៊ានកាលពីខែមេសា។ មីយ៉ាន់ម៉ាធ្លាក់ក្នុងវិបត្តិនយោបាយ សេដ្ឋកិច្ច ជាមួយនឹងបាតុកម្មអូសបន្លាយ ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈឆ្នាំ២០២១។ ឧបការីអាស៊ាន លោក Erywan Yusof បានឲ្យដឹងថា ការដែលមិនសហការរបស់រដ្ឋាភិបាលយោធា ជាមួយនឹងគម្រោងរបស់អាស៊ាន គឺជាការប្រឆាំង ហើយសមាជិកមួយចំនួននៅក្នុងតំបន់អាស៊ាន បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងខណៈកិច្ចប្រជុំកំពូលជិតមកដល់។ អ្នកនាំពាក្យកម្លាំងយោធា មីយ៉ាន់ម៉ាបញ្ជាក់ថា ប្រព័ន្ធយុត្តិធម៌របស់ប្រទេសនេះគឺតម្លាភាពឯករាជភាព ហើយនឹងដោះស្រាយករណីរបស់លោកស្រីស៊ូជី តាមច្បាប់។ យោធាបញ្ជាក់ថានឹងមិនអនុញ្ញាតឲ្យឧបការីអាស៊ានជួបផ្ទាល់ជាមួយលោកស្រីស៊ូជីនោះឡើយ៕ដោយ៖ធីរីណា
រូបថត៖Getty.