អំពីមូលដ្ឋាន ឥណ្ឌាបានគ្រប់គ្រង់ដោយជោគជ័យនៃការឆ្លងរាលដាលកូវីដ ១៩ ហើយប្រទេសនេះបានចាប់ផ្តើមអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ចាប់ផ្តើមជើងហោះហើរក្នុងស្រុក ដូចធម្មតា មុនពេលឆ្លងកូវីដ១៩ ។
ចាប់ពីថ្ងៃទី ១៥ខែតុលា អ្នកទេសចរអន្តរជាតិ តាមជើងហោះហើរជួលដាចដោយឡែកសម្រាប់អ្នកទេសចរជាក្រុម បានចាប់ផ្តើមហោះហើរទៅកាន់ប្រទេសឥណ្ឌា ។ ក្នុងពេលជាមួយគ្នានេះដែរ ជើងហោះហើរអន្តរជាតិផ្សេងទៀតដូចសព្វដងនឹងចាប់ហោះហើរនៅមួយខែក្រោយមក ក្រោយពេលឥណ្ឌាបានព្រមព្រៀងទ្វេភាគី ស្តីពីការធ្វើដំណើរសុវត្ថិភាពរវាងឥណ្ឌានិងបណ្តាប្រទេស។
ឥណ្ឌាបានផ្អាក់រាល់ការហោះហើរពាណិជ្ជកម្មអន្តរជាតិចាប់ពីខែមីនាឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ ។ ចាប់ពីថ្ងៃទី២៥ខែឧសភា ប្រទេសតំបន់អាស៊ីភាគខាងត្បូងមួយនេះបានឲ្យដំណើរការអាកាសចរណ៍តែមានចំនួនកំណត់។
ដល់ថ្ងៃទី ១៨ខែតុលា ឥណ្ឌានឹងប្រកាសថាបានគ្រប់គ្រងការឆ្លងកូវីដ ១៩ ដោយជោគជ័យ ហើយនឹងដំណើរការជើងហោះហើរទាំងស្រុងឡើងវិញ ។ ជាមួយគ្នានេះជើងហោះហើរអន្តរជាតិនឹងចាប់ផ្តើម ហើយឥណ្ឌានឹងបន្ថយការរិតត្បិតស្តីពីទិដ្ឋការ។
រាល់ជើងហោះហើរទៅកាន់ប្រទេសឥណ្ឌា អ្នកដំណើរនឹងត្រូវគោរពទៅតាមវិធានការការពាររបស់ក្រសួងសុខាភិបាល ។ ក្រៅពីប្រទេសឥណ្ឌា ក៏មានប្រទេសជាច្រើនទៀត ក៏មានប្រទេសជាច្រើនផ្សេងទៀតក៏បានបើកដំណើរការវិស័យទេសចរណ៍ ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ៕ដោយ៖ធីរីណា
រូបថត៖AFP.