សមត្ថកិច្ចអះអាងថា, ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Rolls Roy ពណ៌ស ផ្លាកលេខ កម្ពុជា MR.IDOL ដែលបានបេីកបុកបង្គោលភ្លេីង និងរបាំងពុះចែកផ្លូវ ឈ្មោះចិន​ ពុទ្ធឆាត ថា, ដេត រិទ្ធី ជាអ្នកបើក ! !

ចែករំលែក៖

ភ្នំពេញ, អង្គភាព”នគរដ្រេហ្គន”នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ទទួលបានព័ត៌មានថា, ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Rolls Roy ពណ៌ស ផ្លាកលេខ កម្ពុជា MR.IDOL ដែលបានបេីកបុកបង្គោលភ្លេីង និងរបាំងពុះចែកផ្លូវ ឈ្មោះចិន​ ពុទ្ធឆាត ! ចំណុចនេះចង់សបញ្ជាក់បានថា, មិនមែនជាភរិយាលោក ឌួង ឆាយ ទេអ្នកបើកបរដែលសារព័ត៌មាន និងfacebook ផ្សព្វផ្សាយព្រោងព្រាតនោះសោះ ផ្ទុយគា្ន១៨០អង្សាតែម្តង ។

មុនករណីនគរបាលរាជធានីភ្នំពេញបកស្រាយបែបនេះ គឺលោក ឌួង ឆាយ អតីតស្វាមី លោកស្រីដែលល្បីពេញប្រទេសពាក់ព័ន្ធបើកឡានបង្កគ្រោះថ្នាក់នោះ បានបង្ហោះ facebook យ៉ាងដូច្នេះថា, ” ព្រះ និងទេវតាទុកជីវិតអោយអ្នកដើម្បីផ្តល់ឱកាសអោយអ្នកចេះទទួលស្គាល់កំហុស និងកែប្រែខ្លួនសារជាថ្មីនៅអ្វីដែលបានធ្វើ។ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ ភ្ញាក់ខ្លួនឡើង ធ្វើខុសចេះដឹងកំហុសកែប្រែខ្លួនសារជាថ្មីគេហៅថាជាបណ្ឌិត។ សង្ឃឹមថាអ្នកនឹងយកឱកាសនេះកែប្រែចិត្តគំនិតជាថ្មីលៈបង់គ្រឿងស្រវឹងសុរាមេរយដើម្បីចំណាយពេលវេលាផ្តល់ភាពកក់ក្តៅ និងអនាគតល្អសំរាប់កូនៗ។ ពួកគេទាំង 3 ត្រូវការភាពកក់ក្តៅពីយើងទាំង 2 នាក់។ បែងចែកពេលវេលាស្មើភាពគ្នាសំរាប់ខ្ញុំជាមួយកូនៗ។ ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនារវាងឪពុក និងកូនៗបានទេ” ។
អង្គភាព”នគរដ្រេហ្គន”សូមអោយប្រិយមិត្ត អ្នកអាន អ្នកនិយមលេង facebook សិក្សាតាមការបកស្រាយរបស់នគរបាលរាជធានីភ្នំពេញទាំងស្រុងដូចខាងក្រោម :

សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងលទ្ធផល​ នៃចំណាត់ការ​របស់សមត្ថកិច្ច ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Rolls Roy ពណ៌ស ផ្លាកលេខ កម្ពុជា MR.IDOL ដែលបានបេីកបុកបង្គោលភ្លេីង និងរបាំងពុះចែកផ្លូវ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលា​ម៉ោង០២ និង​២០នាទី ត្រង់ចំណុចមុខវិហារចិន​ មហាវិថីសហព័ន្ធរុស្សី​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​

បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាម សមត្ថកិច្ចជំនាញ បានចុះធ្វេីការពិនិត្យនៅជុំវិញ និងបរិវេណកន្លែងកេីតហេតុ​ ជាលទ្ធផលរកពុំឃេីញមានកាមេរ៉ាសុវត្ថិភាព​ ដែលបង្ហាញពីសកម្មភាពពេលកេីតហេតុ​នោះទេ ។ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក បានធ្វេីការនាំយករថយន្តបង្កហេតុយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងបានធ្វេីការកោះអញ្ជេីញម្ចាស់រថយន្តបង្ក​ ឱ្យចូលខ្លួន​បំភ្លឺ​ និងទទួលខុសត្រូវ​ លេីករណីបង្កនេះ ។

ក្រោយពីធ្វេីការស្រាវជ្រាវ និងស្តាប់ចម្លេីយរបស់ឈ្មោះ​ ចិន​ ពុទ្ធឆាត ​ភេទប្រុស​ ជាតំណាងម្ចាស់រថយន្ត​ បានបញ្ជាក់ថាអ្នកបេីករថយន្តបង្កគ្រោះថ្នាក់​ គឺឈ្មោះ​ ដេត​ ឫទ្ធី​ ភេទប្រុស​ ជាបងប្រុសបង្កេីតរបស់ម្ចាស់រថយន្ត ជាមួយនោះដែរឈ្មោះ​ ដេត​ ឫទ្ធី​ ក៏បានចូលខ្លួនមកបំភ្លឺ និងបញ្ជាក់ចំពោះមុខសមត្ថកិច្ចថា ខ្លួន​ពិតជាអ្នកបេីករថយន្ត Roll Roy របស់ប្អូនស្រីគាត់ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន ដោយគាត់បានធ្វេីដំណេីរចេញពីហាងមួយកន្លែង នៅជិតផ្សារTK ក្នុងគោលបំណងទៅផ្ទះនៅខណ្ឌពោធិ៍សែនជ័យ​ ដល់កន្លែងកេីតហេតុ​ បានជែងរថយន្តមួយគ្រឿង​ ក៏ជ្រុលចង្កូតទៅបុករបាំងថ្ម​ និងបង្គោលភ្លេីងបំភ្លឺផ្លូវ​ ។

ដោយទទួលស្គាល់នូវកំហុស ជនបង្កក៏បានយល់ព្រម សម្របសម្រួលបញ្ចប់ ដោយបានសងសំណងទៅមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២១​ ម្យ៉ាងវិញទៀតករណីគ្រោះថ្នាក់នេះក៏មិនបានបង្កឱ្យមានមនុស្សរងរបួសឡេីយ​ ជាមួយនោះដែរខាងមន្ទីរសាធារណ:ការ​ ក៏មិនបានដាក់ពាក្យបណ្តឹងលេីករណីនេះដែរ​ ដោយគ្រាន់តែទាមទារសំណងយកមកជួសជុលការខូចខាតតែប៉ុណ្ណោះ​ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសបញ្ជាក់ជូនសាធារណ:ជនទាំងអស់ឱ្យបានជ្រាបថា ការអនុវត្តច្បាប់ គឺយោងទៅលេីភស្តុតាងច្បាស់លាស់ មិនមែនជាការចោទប្រកាន់ខុស ឬត្រូវ ទៅតាមការគិត​ ឬនឹងឃេីញនោះទេ​ ។ បេីមានភស្តុតាងច្បាស់លាស់ សមត្ថកិច្ចជំនាញនឹងចាត់ការតាមវិធានការច្បាប់ ហេីយបេីគ្មានភស្តុតាងច្បាស់លាស់នោះទេ​ ក្នុងនាមជាអ្នកអនុវត្តច្បាប់មិនអាចចោទប្រកាន់បុគ្គលណាម្នាក់បានថា អ្នកនោះជាអ្នកបេីកបរ អ្នកនោះបេីកបរក្នុងស្ថានភាពស្រវឹង ឬហេតុផលណាមួយដោយគ្មានភស្តុតាងបានឡេីយ។
មជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋងឿងឆ្ងល់ថា, ចុះប្រសិនបើកន្លែងកើតហេតុ ត្រូវបានគេថតបានវិញ តើមន្ត្រីនគរបាលយុត្តិធម៌គិតយ៉ាងមេចវិញ !

សូមបន្ថែមបន្តិច! នៅយប់១១ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោក ឌួង ឆាយ បានបង្ហោះសារបន្ថែមទៀត ស្មើនឹងឆ្លើយតប ថា, “ព្រះ និងទេវតាផ្តល់ឱកាសអោយអ្នករៀនទទួលស្គាល់នៅកំហុសខ្លួនឯង។ ប៉ុន្តែអ្នកមិនត្រឹមមិនទទួលយកហើយកុហសថែមទៀត។ ព្រះ និងទេវតានឹងដាក់ទោសបរាមុខមនុស្សគ្មានគុណធម៍ និងសច្ចៈធម៍។ អានិតតែកូនៗ ុះុះុះុះុះុះុះុះុះុះុះុះុះុះុះុះុះ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print