រយៈពេល២ថ្ងៃយោធាថៃឃាត់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់ក្នុងខេត្តស្រះកែវ បានចំនួន២៤នាក់

ចែករំលែក៖

ប្រទេសថៃ៖ តាមសេចក្ដីរាយការណ៍ពីអ្នកសារព័ត៌មានថៃបានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កម្លាំង
យោធាថៃកងរយទី១២០៥ ដែលកំពុងល្បាតនិងត្រួតពិនិត្យក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួនបានប្រទះ
ឃើញរថយន្តធុនតូចមួយគ្រឿងគួរឲ្យសង្ស័យ កំពុងបើកតាមផ្លូវក្នុងស្រុកគោកឃ្យូង សំដៅទៅស្រុកអារញ្ញ ខេត្តស្រះកែវ ខណៈនោះសមត្ថកិច្ចក៏ហៅឲ្យឈប់ និងសុំត្រួតពិនិត្យមនុស្សនៅក្នុងរថយន្តក៏ប្រទះឃើញពលករខ្មែរប្រុស-ស្រីចំនួន៧នាក់។ ក្រោយសួរនាំ និងធ្វើកំណត់ហេតុឃាត់ខ្លួនរួច សមត្ថកិច្ចបានបញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្ត។
បន្ទាប់មកនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១នេះ យោធាចំណុះឲ្យកងកម្លាំងការពារព្រំដែនក្នុងស្រុកតាព្រះយ៉ា កងកម្លាំងបូផា សហការជាមួយកងរយទី៣ អង្គភាពនគបាលល្បាតព្រំដែនទី១២ បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន១៧នាក់ បន្ថែមទៀត ក្នុងនោះមានប្រុស១០នាក់និងស្រី៧នាក់ នៅបរិវេណភូមិទ័ពសៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ទើបសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅទីបញ្ជាការកងរយទី៣ ។
សូមជម្រាបថា ក្រោយពីសមត្ថកិច្ចថៃសួរចម្លើយពលរដ្ឋខ្មេរទាំងអស់បានសារភាពថា ពួកគាត់ធ្វើដំណើរមកពីប្រទេសកម្ពុជា និងដើរតាមច្រករបៀងចូលមកក្នុងប្រទេសថៃត្រង់បរិវេណភូមិ
ទ័ពសៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ដើម្បីទៅធ្វើការសំណង់ និងស៊ីឈ្នួលទូទៅនៅក្នុងខេត្តឈុនបុរី និងសមុទ្រប្រាកាន។ក្រោយពីសួរចម្លើយរួចសមត្ថកិច្ចថៃបានបញ្ជូនពលរដ្ឋខ្មែរទាំងអស់ទៅឲ្យជំនាញស្រុកតាព្រះយ៉ាដើម្បីចាត់ការបន្ត៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print