ស្ថានីយ៍រថភ្លើងនៅប្រទេសរុស្ស៊ីអនុញ្ញាតឱ្យទិញសំបុត្រដោយកំណត់សម្គាល់មុខ

ចែករំលែក៖

រដ្ឋធានីមូស្គូ រុស្ស៊ីទើបតែបញ្ចេញបច្ចេកវិទ្យាទូទាត់ប្រាក់លក់សំបុត្រធ្វើដំណើរតាមរថភ្លើង ដោយប្រើប្រាស់បច្ចេកវិទ្យាសម្គាល់មុខ នៅក្នុងស្ថានីយ៍រថភ្លើងជាង ២៤០ កន្លែងទូទាំងប្រទេស។

សារព័ត៌មានរ៉យទ័រ បានផ្សាយថា ទីក្រុងមូស្គូមានពលរដ្ឋជាង១២,៧លាននាក់ កំពុងតែប្រើប្រាស់បច្ចេកវិទ្យាតាមដាន វីដេអូទ្រង់ទ្រាយធំបំផុតលើពិភពលោក។ នៅទីក្រុងនេះបានប្រើប្រាស់បច្ចេកវិទ្យា កំណត់សម្គាល់មុខ(ស្គែនមុខ) ដើម្បីគ្រប់គ្រងការឆ្លងរាលដាលកូវីដ ១៩ ក៏ដូចជាការធ្វើបាតុកម្មនយោបាយ។
ជាមួយគ្នានេះអ្នកដំណើរអាចជ្រើសរើសប្រើប្រាស់ការកំណត់សម្គាល់មុខ ដើម្បីទូទាត់ប្រាក់ថ្លៃសំបុត្ររថភ្លើង«Face Pay» នៅទីតាំងទ្វារចូលដែលមានបំពាក់កាមេរ៉ាក្នុងស្ថានីយ៍រថភ្លើង។
លោក Maxim Liksutov មន្ត្រីទទួលបន្ទុកចរាចរណ៍ក្នុងទីក្រុងមូស្គូបញ្ជាក់ថា « មូស្គូគឺជាទីក្រុងដំបូងបង្អស់នៅលើពិភពលោក មានប្រព័ន្ធត្រួតពិនិត្យ និងទូទាត់ប្រាក់ទ្រង់ទ្រាយធំ បំផុត»។ លោកបន្តទៀតថា ការប្រើប្រាស់ប្រព័ន្ធទូទាត់Face  Pay គឺជាការស្ម័គ្រចិត្ត ចំណែកការទូទាត់តាមបែបចាស់នៅតែដំណើរការទន្ទឹមគ្នានៅឡើយទេ។
មុនពេលប្រើប្រាស់ប្រព័ន្ធ Face Pay អ្នកដំណើរត្រូវតែផ្ញើរូបភាពរបស់ខ្លួន ជាមួយនឹងកាតធ្វើដំណើរតាមរថភ្លើង។ ដើម្បីបានឈានឡើងរថភ្លើង អ្នកដំណើរគ្រាន់តែងើយមើលទៅកាន់កាមេរ៉ា នៅទ្វារចូលប៉ុណ្ណោះ រួចជាស្រេច៕

ដោយ៖ធីរីណា

...


ប្រព័ន្ធនេះមិនត្រូវការការប្រើប្រាស់សាច់ប្រាក់ដើម្បីកំនត់ការរីករាលដាលនៃជំងឺកូវីដ ១៩។
រូបភាព៖thanhnien.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print