ទីស្នាក់ការនៃគណៈបក្សប្រជាជនកម្ពុជាស្រុកបន្ទាយស្រីត្រូវបានជួសជុលកែលម្អឡើងវិញ

ចែករំលែក៖

ភ្នំពេញ, ទីស្នាក់ការនៃគណៈបក្សប្រជាជនកម្ពុជាស្រុកបន្ទាយស្រីត្រូវបានជួសជុលកែលម្អឡើងវិញ ដើម្បីផ្តល់ភាពងាយស្រួលមន្ត្រីគណៈបក្សស្រុកក្នុងការបំពេញតួនាទីរបស់ខ្លួន និងបន្ថែមភាពរឹងមាំដល់ប្រព័ន្ធគ្រប់គ្រងការងារជារួមរបស់បក្សនៅថ្នាក់មូលដ្ឋាន។ សាលប្រជុំ ការិយាល័យធ្វើការ ឃ្លាំងដាក់សម្ភារៈ និងបន្ទប់ទឹកថ្មី សុទ្ធតែត្រូវបានរៀបចំឡើងវិញនៅក្នុងគម្រោងជួសជុលនេះ។ នេះជាការបញ្ជាក់អោយដឹងពីលោក ឃឹម ហ្វីណង់ ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។

លោកបានបន្តថា, សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ង៉ាន់ ភិរុណ ប្រធានក្រុមការងារគណៈបក្សចុះមូលដ្ឋានស្រុកបន្ទាយស្រី និងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រជាថវិកា ដល់ការជួសជុលកែសម្រួលឡើងវិញ។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា, ថវិកាដែលទទួលបាន៖
– លោក ង៉ាន់ ភិរុណ ៥០០០ ដុល្លារ
– លោកស្រី លី អ៊ុំអេង ៥០០០ ដុល្លារ
– លោក ប៉ម រដ្ឋា ១០០០ ដុល្លារ
– លោក វេង លី ៥០០,០០០រៀល
– លោក អាំង ស៊ុនហេង ១០០០ ដុល្លារ
– លោក ប៊ុន គា ២០០,០០០រៀល
– លោកស្រី ផាត់ សុជឿន ១០០០ ដុល្លារ
– លោក លី វន្នី ១០០ដុល្លារ
– លោក ឈុន សុផល ២លានរៀល
– លោក លី សេងហួត ១លានរៀល
– លោក ជ្រា ហុកហេង ១០០ ដុល្លារ
– លោក ជា សុច្ច ២០០ ដុល្លារ
– លោក កាន់ ចាន់រ៉ា ២លានរៀល
– លោក ភីម ប៉ក់ ១០០ដុល្លារ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print