ឃាត់ខ្លួនស្ត្រីម្នាក់ក្នុងករណីជួញដូរសារធាតុញៀនដកហូតបាន១១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលខណ្ឌឫញស្សីកែវ ឃាត់ខ្លួនស្ត្រីម្នាក់ក្នុងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនកាលវេលាម៉ោង ១៤ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅចំណុចដើមត្នោត ដីផ្នូរខ្មោច ក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមលោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានបញ្ជាក់ថា លទ្ធផលកំលាំងជំនាញខណ្ឌ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះជា អាហ្វីនី ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។
សមត្ថកិច្ច បានដកហូតវត្ថតាង រួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ១១កញ្ចប់។

ចំពោះមុខកំលាំងជំនាញខណ្ឌ កំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print