ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវសមត្ថកិច្ចខណ្ឌដង្កោក្របួចជាប់ ក្រោយពីលួចម៉ូតូសណ្ដោងរុឺម៉កបានសម្រេច 

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ សហការជាមួយប្រជាពលរដ្ឋដេញចាប់ជនសង្ស័យបានម្នាក់​ ក្នុងចំណោមបក្ខពួកពីរនាក់​ ក្រោយពីលួចម៉ូតូសណ្ដោងរុឺម៉កបានសម្រេច​ កាលពីវេលាម៉ោង២​ និង៥០នាទីរសៀល​ ថ្ងៃទី​១៧​ ខែតុលា​ ឆ្នាំ​២០២១​ ស្ថិតក្នុងភូមិរលួស​ សង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ ជនរងគ្រោះមានឈ្មោះ​ អុឹម​ ខាន់ថង​ ភេទប្រុស​ អាយុ២៤ឆ្នាំ​ មុខរបបជាងម៉ាប​ ស្នាក់នៅក្នុងឃ្លាំងភូមិរលួស​ សង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ ។

​ តាមសម្ដីបុរសរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុ​ គាត់បានយកម៉ូតូសណ្ដោងរុឺម៉កទៅទុកមុខឃ្លាំងហេីយធ្វេីការក្នុងឃ្លាំងម៉ាបធម្មតា​ ខណៈនោះគាត់ក៏ដេីរមកខាងមុខដេីម្បីសម្រាកបន្តិច​ ស្រាប់តែឃេីញជនសង្ស័យពីរនាក់បេីកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងមកធ្វេីសកម្មភាពលួចម៉ូតូសណ្ដោងរុឺម៉ករបស់គាត់ចេញពីមុខឃ្លាំង​ដេីម្បីគេចខ្លួន​ ទេីបគាត់ស្រែកថាចោរៗនិងជិះដេញតាមបណ្ដោយផ្លូវ២១៧រហូតមកដល់មុខមន្ទីរពេទ្យបង្អែកដង្កោ​ ក៏ជួបកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ​ ទេីបជួយស្ទាក់ចាប់បានម្នាក់​ រីឯម្នាក់ទៀតបេីកម៉ូតូសណ្ដោងរុឺម៉ករបស់ពួកគេគេចខ្លួនបាត់ស្រមោល​ ។

​ បបច្ចុប្បន្ន ជនសង្ស័យម្នាក់ដែលឃាត់ខ្លួន​ ត្រូវសមត្ថកិច្ចជំនាញកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដេីម្បីចាត់ការតាមច្បាប់​ ព្រមទាំងស្រាវជ្រាវរកបក្ខពួកម្នាក់ទៀតយកមកផ្ដន្ទាទោសតាមច្បាប់​ ។ ដោយឡែកវត្ថុតាងដែលជាម៉ូតូសណ្ដោងរុឺម៉ក​ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យម្ចាស់វិញផងដែរ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print